Close

បារាំងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាមួយកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ
បារាំងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាមួយកម្ពុជា បារាំងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាមួយកម្ពុជា

ភ្នំពេញ៖ ប្រទេសបារាំង​ បានបង្ហាញពីការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាមួយកម្ពុជា ក្នុងពេលលោកឧត្តមសេនីយ៍ Patrick Vaglio នាយកនៃនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីតំបន់ភាគខាងត្បូងនៃសេនាធិការកងទ័ពបារាំង បានបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗ លោក Patrick Vaglio បានពិភាក្សាការងារជាមួយឯកឧត្តម ផាត វិបុលសុភ័ក្រ្ត នាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិ និងឯកឧត្តម សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

បារាំងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាមួយកម្ពុជា

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា កាលពី៣០ឆ្នាំមុន លោកឧត្តមសេនីយ៍ Vaglio បានបំពេញបេសកកម្មសហប្រតិបត្តិការនៅក្នុងជួរយោធាចារ្យជំនាន់ទី១នៃសាលានាយទាហានសកម្មត្មាតពង។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយយោធាចារ្យដែលបានបំពេញការងារកាលពី៣០ឆ្នាំមុន ក៏ដូចជាអតីតសិស្សនាយទាហានរបស់គាត់ ដែលមួយចំនួនបច្ចុប្បន្នជាឧត្តមសេនីយបម្រើការងារក្នុងជួរកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសជំនួបនានាជាមួយក្រុមយោធាចារ្យ និងសិស្សសាលានាយទាហានសកម្ម លោកបានសង្កេតឃើញភាពរស់រវើកនៃសហគមន៍យោធាដែលប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។

អស់រយៈពេល៣០ឆ្នាំមកហើយ នាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារ ផ្តល់ការគាំទ្រដលការបណ្តុះបណ្តាលនាយទាហាន ការត្រៀមរៀបចំកងមួកខៀវកម្ពុជាសម្រាប់ប្រតិបតិ្តការរក្សាសន្តិភាព និងការបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅកម្ពុជា៕


បារាំងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាមួយកម្ពុជា