Close

រដ្ឋដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងដែនដីជាមួយក្រុមហ៊ុន ក្រេឌីត

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងដែនដីជាមួយក្រុមហ៊ុន ក្រេឌីត រដ្ឋដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងដែនដីជាមួយក្រុមហ៊ុន ក្រេឌីត

ភ្នំពេញ៖ រដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះធ្វើឡើងនៅ
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី

រដ្ឋដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងដែនដីជាមួយក្រុមហ៊ុន ក្រេឌីត

ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាញយករបាយការណ៍អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានមួយក្នុងការវិភាគនិង វាយតម្លៃមុនពេលសម្រេចផ្តល់ឥណទានដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គល។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានបំណងស្វែងរកព័ត៌មានអចលនទ្រព្យ អាចទទួលបានរបាយការណ៍បញ្ជាក់ភ្លាមៗ ពីស្ថានភាពអចលនទ្រព្យ អំពីម្ចាស់កម្មសិទ្ធិ ប្រវត្តិជួលអចលនទ្រព្យ និងប្រវត្តិជាប់បន្ទុក តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅឆែក ឬផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យនៅមន្ទីរ ឬក្រសួង ដោយផ្ទាល់ឡើយ។

គួររំលេចថា ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនៅលើគេហទំព័រ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) នេះគឺជាកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី និងក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក៕

រដ្ឋដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងដែនដីជាមួយក្រុមហ៊ុន ក្រេឌីត