Close

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ៖ ការងារអាទិភាពគន្លឹះចំនួន ៥ នឹងជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ជោគជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ សង្គម
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ៖ ការងារអាទិភាពគន្លឹះចំនួន ៥ នឹងជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ជោគជ័យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ៖ ការងារអាទិភាពគន្លឹះចំនួន ៥ នឹងជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ជោគជ័យ

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីការងារជាអាទិភាពគន្លឹះចំនួន ៥ ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការសកម្មភាពទាំងឡាយ នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ នេះ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ពេលនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានដល់ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន ដោយសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរក «សមិទ្ធកម្ម ឬលទ្ធផល» ។

ក្នុងន័យនេះ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ពិតជាត្រូវការនូវការគាំទ្រ ក៏ដូចជាការចូលរួមកាន់តែសកម្មឡើងថែមទៀតពីសំណាក់គ្រប់ដៃគូ និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសពីសំណាក់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការសកម្មភាពទាំងឡាយនៅក្នុងដំណាក់កាលទី៤ នេះ ដែលខ្ញុំសូមអនុញ្ញាតគូសរំលេចនូវការងារជាអាទិភាពគន្លឹះមួយចំនួន ដូចខាងក្រោម ៖

ទី១). ការរៀបចំជំរុញអនុវត្តនូវ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ដែលទើបត្រូវបានត្រូវបានអនុម័តដាក់ឱ្យប្រើជំនួសច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ឆ្នាំ២០០៨ ។

ទី២). ការរៀបចំជំរុញអនុវត្តនូវក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និង ក្របខណ្ឌថវិការយៈពេលមធ្យម ។

ទី៣). ការពង្រឹង និងការជំរុញការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវ បានដាក់ចេញរួចហើយ ដើម្បីបន្តផ្ដល់ការគាំទ្រ និងមូលដ្ឋានគ្រឹះរឹងមាំដល់ ការអនុវត្តកម្មវិធីកែទម្រង់របស់យើងទៅមុខទៀត ដែលរួមមានជាអាទិ៍ ៖ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ យុទ្ធសាស្ត្រកៀរគរចំណូល; យុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់- គ្រងការវិនិយោគសាធារណៈ និងយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធគណនេយ្យ។

ទី៤). ការផ្តោតអាទិភាពលើ «សមិទ្ធកម្ម» ជាមូលដ្ឋានគ្រឹះក្នុងការចរចា និង អនុម័តថវិកាកម្មវិធីប្រចាំឆ្នាំ និង ទី៥).ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេក វិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

អត្ថបទទាក់ទង