Close

Andres Neito ក្លាយជាកីឡាករសញ្ជាតិខ្មែរទី១ លេងនៅលីគកំពូលឥណ្ឌូណេស៊ី

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន កីឡា
Andres Neito ក្លាយជាកីឡាករសញ្ជាតិខ្មែរទី១ លេងនៅលីគកំពូលឥណ្ឌូណេស៊ី Andres Neito ក្លាយជាកីឡាករសញ្ជាតិខ្មែរទី១ លេងនៅលីគកំពូលឥណ្ឌូណេស៊ី

កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះ អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ Andres Nieto បានប្រកាសជាផ្លូវការថា ខ្លួនបានចូលរួមជាមួយក្រុមBhayangkara FC សមាជិកលីគកំពូលឥណ្ឌូណេស៊ី ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាការផ្លាស់ទៅកាន់ក្លិប Bhayangkara FC នេះ បានធ្វើឱ្យ Andres Nieto ក្លាយជាកីឡាករសញ្ជាតិខ្មែរ ទីមួយ ដែលបានទៅលេងនៅក្លិបក្នុងប្រទេសឥណ្ឌូណេស៊ី ដ្បិតលីគមួយនេះ មានកម្រិតលើកម្ពុជាយើង។

Andres Neito ក្លាយជាកីឡាករសញ្ជាតិខ្មែរទី១ លេងនៅលីគកំពូលឥណ្ឌូណេស៊ី

មែនទែនទៅ ពិមុនមក ក៏ធ្លាប់មានកីឡាករកម្ពុជាជាច្រើនរូបទៅលេងនៅក្រៅប្រទេសផងដែរ ដូចជា ចាន់ វឌ្ឍនាកា ទៅលេងនៅក្លិប Fujieda MYFC លីគទី ៣ ជប៉ុន, ក្លិប Pahang លីគកំពូល ម៉ាឡេស៊ី និងក្លិប PKNS FC លីគកំពូល ម៉ាឡេស៊ីដូចគ្នា។ ចំណែកឯ ខ្សែការពារកូនកាត់ខ្មែរ-បារាំង កុក បូរីស ធ្លាប់នៅម៉ាឡេស៊ី ជាមួយក្លិប Sarawak United។

រីឯ ធារី ចន្ថាប៊ីន ទៅលេងនៅ Terrangganu , កែវ សុខផែង ធ្លាប់លេងនៅក្លិប PKNP FC និង ប្រាក់ មុន្នីឧត្តម ធ្លាប់លេងនៅក្លិប N.Sembilan FC ដោយអ្នកទាំង៣ សុទ្ធតែលេងនៅលីគកំពូលម៉ាឡេស៊ី។ សរុបមក ចាប់តាំងពីឆ្នាំ ២០១៨មក កម្ពុជា មានកីឡាករ ៥នាក់ ធ្លាប់ប្រកប់អាជីពបាល់ទាត់នៅម៉ាឡេស៊ី ប៉ុន្តែក្នុងចំណោមកីឡាករទាំងអស់ គឺពុំដែលមានកីឡាកររូបណា ធ្លាប់ទៅលេងនៅ ឥណ្ឌូណេស៊ី ឡើយ។

គួរបញ្ជាក់ថា Nieto ទើបតែទទួលបានសញ្ជាតិខ្មែរ បន្ទាប់ពីគាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការលេងជាមួយ ភ្នំពេញក្រោន នៃលីគកំពូលកម្ពុជា គ្រប់រយៈពេល ៥ឆ្នាំ។ ខ្សែបម្រើប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះ ពិតជាជោគជ័យមែនទែន ដោយបានឈ្នះពានជាច្រើនដូចជា លីគកំពូលកម្ពុជា Cambodian Premier League ២ លើក, ពានសម្តេចតេជោ ហ៊ុន សែន ១ លើក និងពាន Cambodian League Cup ២លើក, ព្រមទាំងពានឯកត្តជនជាច្រើនទៀត៕

Andres Neito ក្លាយជាកីឡាករសញ្ជាតិខ្មែរទី១ លេងនៅលីគកំពូលឥណ្ឌូណេស៊ី

អត្ថបទទាក់ទង