Close

Nieto សម្រេចចាកចេញពី ភ្នំពេញក្រោន និងលីគ​កំពូល​កម្ពុជា​

ដោយ៖ Chhan Sreyka ​​ | 21 ម៉ោងមុន កីឡា
Nieto សម្រេចចាកចេញពី ភ្នំពេញក្រោន និងលីគ​កំពូល​កម្ពុជា​ Nieto សម្រេចចាកចេញពី ភ្នំពេញក្រោន និងលីគ​កំពូល​កម្ពុជា​

បន្ទាប់​ពីជួយ​ភ្នំពេញ​ក្រោន​ ​គ្រងតំណែង​ជេីងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៨ កាលយបថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥ ខ្សែប្រយុទ្ធក្រុម​គោព្រៃ​កម្ពុជា​ Andres Nieto បានបង្ហើបពីថា​ ខ្លួន​នឹង​ចាកចេញ​ពីក្លិប ភ្នំពេញក្រោន ឆាប់ៗ ខាងមុខនេះ។

ជាការ​ពិត​ណាស់​ កីឡាករដែលទេីប​ចូល​សញ្ជាតិ​ខ្មែរ Nieto បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៤-២០២៥ ក្រោយខកខានអស់រយៈពេល ១៦ ឆ្នាំ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី ៧៩ ជួយឱ្យក្រុម សិង្ហក្រហម យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

Nieto សម្រេចចាកចេញពី ភ្នំពេញក្រោន និងលីគ​កំពូល​កម្ពុជា​

យ៉ាងណា ក្រោយការប្រកួតបញ្ចប់ ខ្សែប្រយុទ្ធជនជាតិកូឡុំប៊ី វ័យ ២៩ ឆ្នាំរូបនេះ បាន ប្រាប់សារព័ត៌មានក្នុងស្រុកថា ខ្លួន នឹងចាកចេញពី ភ្នំពេញក្រោន និងលីគកំពូលកម្ពុជា នៅរដូវកាលនេះហើយ។

ទោះបីយ៉ាងណា កីឡាករ មិនទាន់បានប្រាប់លម្អិតអំពីអនាគតរបស់ ខ្លួន នាពេលបន្ទាប់ និងទៅលេងនៅក្លិបណា ឬប្រទេសណានៅឡើយទេ​ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ រូបគេ​នឹង​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​ឥណ្ឌូណេស៊ី​។

គួររំលឹក​ថា Nieto បានចូលរួមជាមួយ ភ្នំពេញក្រោន នៅឆ្នាំ ២០១៩ ដោយបានជួយឱ្យភ្នំពេញក្រោន​ ឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២លើក, ពាន Cambodian League Cup ២លើក និងពានសម្តេចហ៊ុន សែន ១លើក៕

Nieto សម្រេចចាកចេញពី ភ្នំពេញក្រោន និងលីគ​កំពូល​កម្ពុជា​

អត្ថបទទាក់ទង