Close

ANDRES NIETO ឈ្នះស្បែកជើងមាស​លីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ កីឡា
ANDRES NIETO ឈ្នះស្បែកជើងមាស​លីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥ ANDRES NIETO ឈ្នះស្បែកជើងមាស​លីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥

យុទ្ធនាការការប្រកួតលីគកីឡាបាល់ទាត់កំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៤/២៥ បានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃអាទិ្យ ទី១៨ ខែឧសភា ម្សិលមិញនេះ បន្ទាប់ពីការប្រកួតប្រជែង៣០សប្ដាហ៍នៅលើទីលាន ទីបំផុត ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក នៅរដូវកាលនេះ ។

ចំណែកឯពានរង្វាន់កីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ ឬស្បែកជើងមាស បានទៅលើខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ RAFAEL ANDRES NIETO RONDON ដោយបានវ៉ាដាច់ DE ANORADE SOUZA RAMON របស់វិសាខា នៅប្រកួតចុងក្រោយ។

កីឡាករ ANDRES NIETO បានស៊ុតបញ្ជូលទីសរុបចំនួន ២១គ្រាប់ ខណៈដែលកីឡាករ SOUZA RAMON ស៊ុតបញ្ជូលទីបានចំនួន ២០គ្រាប់ ពោលគឺខុសគ្នាតែ ១គ្រាប់ប៉ុណ្ណោះ ខណៈ Top 3 បានទៅលើកីឡាករ JELLE JOOST GOSELINK របស់ភ្នំពេញក្រោន និងកីឡាករ Christian Roque របស់ព្រះខ័នរាជស្វាយរៀង រកបានចំនួន ១៦គ្រាប់ដូចគ្នា។

ANDRES NIETO ឈ្នះស្បែកជើងមាសលីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥

ចំណែកកីឡាករខ្មែរ ដែលស៊ុតបញ្ជូលទីបានច្រើនជាងគេ បានទៅលើកីឡាករ សៀង ចន្ធា របស់បឹងកេត រកបានចំនួន ១៤គ្រាប់ ខណៈកីឡាករ ម៉ាត់ នូរុណ របស់បឹងកេត និងកីឡាករ ហាវ សុខនេត្រ របស់ អាយ អេស អាយ ដង្កោសែនជ័យ រកបានម្នាក់ ១១គ្រាប់ដូចគ្នា។

រីឯកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានច្រើនជាងគេ( Assist ) បានទៅលើកីឡាករ អ៊ុក សុវណ្ណ របស់វិសាខា លេខ២ បានទៅលើកីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន និងកីឡាករ KINOSHITA REIYA របស់ Tiffy Army FC បញ្ជូនបាន ១៣គ្រាប់ដូចគ្នា។

គួរបញ្ជាក់ថា កាលពីរដូវកាល ២០២៣-២៤ អតីតកីឡាកររបស់ព្រះខ័នរាជស្វាយរៀង Marcus Haber បានក្លាយជាម្ចាស់ស្បែកជើងមាស ដោយស៊ុតបញ្ចូលទី ចំនួន ៣០គ្រាប់។ កីឡាករ Marcus Haber បានក្លាយជាម្ចាស់ស្បែកជើងមាសពីរឆ្នាំជាប់គ្នា ដោយកាលពីរដូវកាល ២០២២-២៣ រូបគេ ស៊ុតបញ្ជូលទីបាន ២៥គ្រាប់៕

ANDRES NIETO ឈ្នះស្បែកជើងមាសលីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥