Close

មេទ័ពធំអាមេរិកម្នាក់ព្រមានប្រើអាវុធនុយក្លេអ៊ែរដើម្បីបញ្ចប់របបកូរ៉េខាងជើង

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មេទ័ពធំអាមេរិកម្នាក់ព្រមានប្រើអាវុធនុយក្លេអ៊ែរដើម្បីបញ្ចប់របបកូរ៉េខាងជើង មេទ័ពធំអាមេរិកម្នាក់ព្រមានប្រើអាវុធនុយក្លេអ៊ែរដើម្បីបញ្ចប់របបកូរ៉េខាងជើង

បរទេស​ ៖ ថ្មីៗនេះសហរដ្ឋអាមេរិកបានបង្ហាញនូវជំហសាជាថ្មីដូចទៅនឹងអ្វីដែលខ្លួនធ្លាប់បានព្រមានប្រទេសកូរ៉េខាងជើងហើយថាក្នុងករណីណាមួយដែលប្រទេសកុម្មុយនីសមួយនេះហ៊ានធ្វើសកម្មភាពជាមួយនឹងអាវុធនុយក្លេអ៊ែរតែបន្តិចនោះរបបនេះនឹងត្រូវបាត់បង់ជារៀងរហូតភ្លាម។

សេចក្តីថ្លែងការណ៍ព្រមាននេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកតាំងតែពីថ្ងៃអង្គារដើមសប្តាហ៍មុនមកម្ល៉េះដោយលោកបានបញ្ជាក់សាជាថ្មីម្តងទៀតចំពោះកូរ៉េខាងជើងដែលកំពុងធ្វើសកម្មភាពគំរាមកំហែងខ្លួនឯង​ ហើយថែមទាំងអាចបញ្ចប់របបរបស់មេដឹកនាំលោក Kim ដោយមិនដឹងខ្លួនទៀតផង។

លោកអ្នកនាំពាក្យក្រសួងការពារជាតិ​ និងមានតំណែងជាមេបញ្ជាការកងពលតូចផង Patrick Ryder បានពោលបែបនេះថា​ ៖ ” ខ្ញុំគិតថាពួកយើងធ្លាប់បានបញ្ជាក់ច្បាស់ហើយអំពីជំហរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើការដាក់ពង្រាយគ្រាប់នុយក្លេអ៊ែរសូម្បីតែមួយគ្រាប់នោះវានឹងក្លាយទៅជាពេលវេលាចុងក្រោយនៃរបបដឹកនាំរបស់កូរ៉េខាងជើងភ្លាម”​ ។

លោកមេបញ្ជាការដដែលរូបនេះបានបន្តទៀតថា ៖ សាជាថ្មីម្តងទៀតដូចគ្នាដែលការផ្តោតសំខាន់​ និងយកចិត្តទុកដាក់របស់យើងនៅពេលនេះគឺកិច្ចការងារដែលយើងចាំបាច់ត្រូវសហការជាមួយនឹងសម្ព័ន្ធមិត្តរបស់យើង​ និងដៃគូនៅក្នុងតំបន់ដើម្បីប្រឆាំងទៅនឹងសកម្មភាពឈ្លានពាននានាដើម្បីធានាឲ្យបាននូវសុវត្ថិភាព​ និងស្ថិរភាពនៅក្នុងតំបន់។

គួរឲ្យដឹងដែរថា កាលពីខែមុនមេដឹកនាំរបស់កូរ៉េខាងជើងបានធ្វើការព្រមានថានឹងឆ្លើយតបទៅនឹងការរៀបចំធ្វើសមយុទ្ធយោធាជាច្រើនដងដោយកូរ៉េខាងត្បូង​ និងអាមេរិកដែលក្នុងនោះអាចឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ៕

អត្ថបទទាក់ទង