Close

មិនខ្វល់ពីចិន​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុម័តលក់មីស៊ីលជាង២០០គ្រាប់ទៀតឲ្យអូស្ត្រាលី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មិនខ្វល់ពីចិន​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុម័តលក់មីស៊ីលជាង២០០គ្រាប់ទៀតឲ្យអូស្ត្រាលី មិនខ្វល់ពីចិន​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុម័តលក់មីស៊ីលជាង២០០គ្រាប់ទៀតឲ្យអូស្ត្រាលី

បរទេស​ ៖ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ​ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានប្រកាសអំពីសេចក្តីសម្រេចចិត្តក្នុងការអនុម័តលក់កញ្ចប់អាវុធជាមីស៊ីលបញ្ជាពីចំងាយ​ ឬ Cruise Missile ប្រមាណជា២២០គ្រាប់ទៀតក្នុងតម្លៃជាង​ ៨៩៥លានដុល្លារទៅឲ្យប្រទេសអូស្ត្រាលីបើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការរិះគន់​ និងព្រមានខ្លាំងៗក្តីនាពេលកន្លងមក។

មីស៊ីលបញ្ជាពីចំងាយជាច្រើនរយគ្រាប់ដែលប្រកាសលក់ឲ្យអូស្ត្រាលីលើកនេះត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកទើបតែបានប្រកាសលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ​រចំនួន៥គ្រឿងក្រោមកតិកាសញ្ញា AUKUS កាលពីប៉ុន្មានថ្ងៃកន្លងមកឲ្យរដ្ឋាភិបាលអូស្ត្រាលីដូចគ្នាដែរ។

Cruise Missile ទាំង​ ២២០គ្រាប់នេះនឹងត្រូវយកទៅបំពាក់​ និងប្រើប្រាស់ជាមួយនឹងនាវាមុជទឹក Virginia-class submarines ទាំង៥គ្រឿង​ ខណៈដែលរដ្ឋាភិបាលប៉េកាំងនៅតែបានចេញមកសំដែងការមិនសប្បាយចិត្តសាជាថ្មីថាកិច្ចព្រមព្រៀងនេះនឹងអាចធ្វើឲ្យមានការប្រថុយប្រថានចំពោះមុខនូវការកើនឡើងនៃការប្រកួតប្រជែងអាវុធ​ ជាពិសេសអាវុធនុយក្លេអ៊ែរ។

គួរឲ្យដឹងដែរថា កតិកាសញ្ញាអន្តរជាតិ AUKUS ដែលមានសមាជិកជាប្រទេសហត្ថលេខីដូចជាអាមេរិកអង់គ្លេស​ និងអូស្ត្រាលីត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងគោលបំណងក្នុងការថែរក្សាការពារ​ និងអភិរក្សាគោលការណ៍សេរី​ ឬ Free and Open សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ ប៉ុន្តែអ្នកជំនាញមើលឃើញថាវាគឺជាកិច្ចព្រមព្រៀងដែលបង្កើតឡើងដើម្បីប្រឈមមុខទៅនឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ប៉ុណ្ណោះ៕

អត្ថបទទាក់ទង