Close

Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ ជួយ ព័រទុយហ្គាល់ លើកពាន UEFA Nations League

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ ជួយ ព័រទុយហ្គាល់ លើកពាន UEFA Nations League Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ ជួយ ព័រទុយហ្គាល់ លើកពាន UEFA Nations League

កំពូលតារាបាល់ទាត់វ័យ ៤០ឆ្នាំ Cristiano Ronaldo បានស៊ុតបញ្ជូលទីមួយគ្រាប់ ក្នុងតង់ទីពីរ ជួយ ក្រុមបញ្ចខែលព័រទុយហ្គាល់ យកឈ្នះ ក្រុមគោជល់អេស្ប៉ាញ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៣ ក្នុងការប្រកួត Nations League 2025 វគ្គផ្តាច់ព្រ័ត្រ។

Ronaldo ស៊ុតបានតែម្តងគត់ក្នុងការប្រកួតនេះ ដែលជាចំនួនតិចបំផុត ប៉ុន្តែដោយមានឱកាសតែមួយ គាត់បានស៊ុតបាល់បញ្ចូលទីនូវគ្រាប់បាល់ដ៏សំខាន់ ដើម្បីតាមស្មើ ២-២ នៅនាទីទី ៦១។ CR7 មិនបានលោតងបអរដូចរាល់ដងនោះទេ ប៉ុន្តែបានឱបបាល់ទៅកណ្តាលទីលាន ដើម្បីឱ្យការប្រកួតបន្តភ្លាមៗ។

Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ ជួយ ព័រទុយហ្គាល់ លើកពាន UEFA Nations League

ការប្រកួតយប់មិញនេះ អេស្ប៉ាញ បានបើកការនាំមុខមុន ដោយកីឡាករ Martín Zubimendi នៅនាទី២១ មុនពេលដែលខ្សែការពារ Nuno Mendes ស៊ុតគ្រាប់បាល់យ៉ាងស្អាត តាមស្មើនៅ ៥នាទីក្រោយ ពោលគឺនៅនាទី២៦។ យ៉ាងណារៀបនឹងបញ្ចប់តង់ទីមួយទៅហើយ ខ្សែប្រយុទ្ធ Oyarzabal របស់អេស្ប៉ាញ បានបើកការនាំមុខជាថ្មី នៅនាទី៤៥។

លុះចូលដល់នាទីទី៦១ Ronaldo បានស៊ុតបាល់បញ្ចូលទី គ្រាប់បាល់តាមស្មើ ២-២ ជាហេតុនាំអោយការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទី ២ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយ ទើបឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយជាលទ្ធផល ព័រទុយហ្គាល់ បានយកឈ្នះ អេស្ប៉ាញ ក្នុងលទ្ធផល ៥-៣។ កីឡាករព័រទុយហ្គាល់ ទាំង ៥នាក់ ស៊ុតបញ្ចូលទីទាំងអស់ រួមមាន Goncalo Ramos, Vitinha, Bruno Fernandes, Nuno Mendes និង Ruben Neves។ ចំណែកអេស្បាញ បានស៊ុតបញ្ចូលទីបាន ៣គ្រាប់ មុនពេលដែលប្រធានក្រុម Alvaro Morata ស៊ុតមិនបានសម្រេច ដោយសារអ្នកចាំទី Diogo Costa សង្រ្គោះបាន។

Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ ជួយ ព័រទុយហ្គាល់ លើកពាន UEFA Nations League

ព័រទុយហ្គាល់ បានក្លាយជាក្រុមដំបូងគេ ដែលឈ្នះពាន Nations League ពីរដង បន្ទាប់ពីការឈ្នះលើកទីមួយ ក្នុងឆ្នាំ ២០១៩ ។ នេះគឺជាពានលើកទី៣៤ របស់ Ronaldo ក្នុងអាជីពរបស់គាត់ និងលើកទី៣ របស់គាត់ ជាមួយព័រទុយហ្គាល់ ( Nations League ២ដង , Euro ១ដង)។ គាត់បានរួមចំណែកយ៉ាងធំធេង ចំពោះភាពរុងរឿងរបស់ក្រុមរបស់គាត់ ដោយស៊ុតបញ្ចូលទីទាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតទាំងមូល ខ្សែប្រយុទ្ធក្លឹប Al Nassr ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ ដែលជាចំនួនច្រើនជាងគេ នៅក្នុង Division A៕


Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ ជួយ ព័រទុយហ្គាល់ លើកពាន UEFA Nations League

អត្ថបទទាក់ទង