Close

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB CHELLENGE ឆ្នាំនេះ រំពឹងជួយវិស័យទេសចរណ៍បានច្រើន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ កីឡា
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB CHELLENGE ឆ្នាំនេះ រំពឹងជួយវិស័យទេសចរណ៍បានច្រើន ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB CHELLENGE ឆ្នាំនេះ រំពឹងជួយវិស័យទេសចរណ៍បានច្រើន

ក្រោមការជួយជ្រំជ្រែងពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឧបត្ថម្ភដោយហាងកង់ FLYING BIKES និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 នឹងរៀបចំការប្រណាំង រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំ ក្រាំងអំពិល ក្នុងទឹកដី ខេត្ត កំពង់ស្ពឺ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង់កង់ភ្នំ លោក យឿន ភីយុទ្ធ បានថ្លែងបញ្ជាក់ថា ត្តិការណ៍ប្រណាំងកង់នេះ មានរយៈពេល ២ថ្ងៃ ហើយគណៈកម្មការរៀបចំការប្រកួត បានបញ្ចូល វិញ្ញាសាប្រណាំងថ្មីមួយបន្ថែមទៀត គឺ XCM Mountain Bike Marathon ចម្ងាយ ៤៣.៥គីឡូម៉ែត្រ ដោយប្រើប្រាស់ ថេរៈវេលាប្រណាំងប្រមាណជាជាង ២ម៉ោងកន្លះ ធ្វើការប្រណាំងនៅថ្ងៃទី ២១។ រីឯវិញ្ញាសាប្រណាំង XCO MOUNTAIN BIKE CROSS COUNTRY OLYMPIC ដែលជាវិញ្ញាសាប្រណាំងជារៀងរាល់ឆ្នាំ គឺធ្វើនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB CHELLENGE ឆ្នាំនេះ រំពឹងជួយវិស័យទេសចរណ៍បានច្រើន

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានបញ្ជាក់ទៀតថា វិញ្ញាសា XCM Mountain Bike Marathon ដែលជាវិញ្ញាសាថ្មីបញ្ចូលទៅក្នុងកម្មវិធីប្រណាំងក្នុងឆ្នាំ២០២៥នេះ គឺជាវិញ្ញាសាដែលថ្មីបំផុត សម្រាប់ប្រទេសកម្ពុជា ដែលរំពឹងខ្ពស់ថា នឹងរួមចំណែកយ៉ាងខ្លាំងក្នុងការទាក់ទាញទេសចរបរទេសមកកំសាន្តនៅកម្ពុជា តាមរយៈការចូលរួមប្រណាំង ខណៈដែលបច្ចុប្បន្ន វិញ្ញាសាថ្មីនេះ ទទួលបានជនជាតិបរទេសចុះឈ្មោះចូលរួមប្រណាំងបានចំនួន ៣០នាក់ទៅហើយ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរូបនេះ បានអំពាវនាវឱ្យ កីឡាករ កីឡាការិនីកម្ពុជាដែលមានបំណងចង់សាកល្បងចូលរួមប្រណាំងក្នុងវិញ្ញាសាថ្មីនេះ អាចចុះឈ្មោះចូលរួមតាមរយៈផេកហ្វេសបុករបស់ FLYING BIKES EVENTS ក្នុងតម្លៃ២០ដុល្លារ ខណៈដែលវិញ្ញាមួយនេះ ការចុះឈ្មោះប្រណាំងនៅបរទេសតម្លៃចាប់ពី ១០០ ដុល្លារឡើងទៅ។

វិញ្ញាសាថ្មី XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រដែលប្រណាំងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៥ ជាការរៀបចំសាកល្បង ប្រសិនបើទទួលបានជោគជ័យ មានអ្នកឧបត្ថម្ភ និងមានអ្នកចូលរួមប្រកួតច្រើននោះ វិញ្ញាសាថ្មីមួយនេះ នឹងមានវត្តមានប្រកួតនៅខេត្តផ្សេងៗទៀត នៅចុងឆ្នាំ២០២៥ ដែលជាការចូលរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍តំបន់ក្នុង ប្រទេស កម្ពុជា៕

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB CHELLENGE ឆ្នាំនេះ រំពឹងជួយវិស័យទេសចរណ៍បានច្រើន