Close

អង្គរថាយហ្គឺរ តែងតាំងគ្រូបង្វឹកថ្មី ធ្លាប់ដឹកនាំក្លិប នៅ J3 League

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ កីឡា
អង្គរថាយហ្គឺរ តែងតាំងគ្រូបង្វឹកថ្មី ធ្លាប់ដឹកនាំក្លិប នៅ J3 League អង្គរថាយហ្គឺរ តែងតាំងគ្រូបង្វឹកថ្មី ធ្លាប់ដឹកនាំក្លិប នៅ J3 League

ក្លិបបាល់ទាត់ខ្លាទឹកក្រូច អង្គរថាយហ្គឺរ សមាជីកលីគកំពូលកម្ពុជា បានប្រកាសតែងតាំងលោក 𝗦𝗼𝘁𝗮𝗿𝗼 𝗬𝗮𝘀𝘂𝗻𝗮𝗴𝗮 • 安永 聡太郎 ជាគ្រូបង្វឹកថ្មី ដែលមានវ័យ ៤៩ឆ្នាំ ធ្លាប់ដឹកនាំក្រុមដែលលេងនៅគទី៣ ជប៉ុនផងដែរ។

លោក 𝗦𝗼𝘁𝗮𝗿𝗼 𝗬𝗮𝘀𝘂𝗻𝗮𝗴𝗮 ធ្លាប់ធ្វើជាគ្រូបាល់ទាត់ជម្រើសជាតិជប៉ុន (ជនមានពិការភាព) ក្នុងឆ្នាំ២០១៦ បន្ទាប់មក ក្លាយជាអ្នកចាត់ការក្លិប (គ្រូបង្គោល) នៃក្លិប 𝗦𝗖 𝗦𝗮𝗴𝗮𝗺𝗶𝗵𝗮𝗿𝗮 សមាជិគលីគ លំដាប់ទី៣ ជប៉ុន ក្នុងអំឡុងឆ្នាំ ២០១៦-២០១៧ ហើយលោក ក៏ធ្លាប់ធ្វើជាគ្រូបង្វឹក នៃក្រុម 𝗦𝗲𝗻𝘀𝗵𝘂 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗦𝗼𝗰𝗰𝗲𝗿 𝗖𝗹𝘂𝗯 ក្នុងឆ្នាំ២០២១ ផងដែរ។

អង្គរថាយហ្គឺរ តែងតាំងគ្រូបង្វឹកថ្មី ធ្លាប់ដឹកនាំក្លិប នៅ J3 League

គួរបញ្ជាក់ថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koki Miyagi បានជួយឲ្យក្លិបដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប មួយនេះ បញ្ចប់នៅចំណាត់ថ្នាក់់លេខ៦ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ៕


អង្គរថាយហ្គឺរ តែងតាំងគ្រូបង្វឹកថ្មី ធ្លាប់ដឹកនាំក្លិប នៅ J3 League