Close

ល្អហួស! ក្នុងរដូវកាលដំបូង Mbappe ឈ្នះទាំងស្បែកជើងមាសអឺរ៉ុប និង La Liga

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ កីឡា
ល្អហួស! ក្នុងរដូវកាលដំបូង Mbappe ឈ្នះទាំងស្បែកជើងមាសអឺរ៉ុប និង La Liga ល្អហួស! ក្នុងរដូវកាលដំបូង Mbappe ឈ្នះទាំងស្បែកជើងមាសអឺរ៉ុប និង La Liga

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបអធិរាជស Real Madrid កីឡាករ Kylian Mbappe បានឈ្នះ ស្បែកជើងមាសអឺរ៉ុប (European Golden Shoe) និងលីគបាល់ទាត់ La Liga របស់អេស្ប៉ាញ ក្នុងរដូវកាលដំបូងរបស់ខ្លួន នៅ Santiago Bernabéu។

កីឡាករ Mohamed Salah មិនអាចប្រជែងយកពានរង្វាន់ស្បែកជើងមាសអឺរ៉ុប ជាមួយខ្សែប្រយុទ្ធ Kylian Mbappe របស់ Real Madrid បានទេ បន្ទាប់ពីរូបគេ ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងប្រកួតចុងក្រោយ នៅ Premier League ។ Salah ត្រូវការស៊ុតបញ្ចូលទីឲ្យបាន ៤គ្រាប់ ទល់នឹង Crystal Palace យប់មិញនេះ ដើម្បីឈ្នះស្បែកជើងមាស។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធហង្សក្រហម Liverpool រូបនេះ រកបានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងជំនួបចុងក្រោយនេះ ជាហេតុធ្វើឲ្យ Mbappe ឈ្នះពានរង្វាន់មួយនេះ។

ល្អហួស! ក្នុងរដូវកាលដំបូង Mbappe ឈ្នះទាំងស្បែកជើងមាសអឺរ៉ុប និង La Liga

Salah បានបញ្ចប់ការប្រកួត Premier League នៅរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ ២៩គ្រាប់ដោយឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងការប្រជែងស្បែកជើងមាស។ ទោះបីជាមិនឈ្នះស្បែកជើងមាសអឺរ៉ុប ប៉ុន្តែ Salah បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំរដូវកាល( Premier League Player of the Season), ស្បែកជើងមាស នៅ Premier League និងពានរង្វាន់ Playmaker Award ផងដែរ។

Mbappe បានឈ្នះពានរង្វាន់នេះជាលើកដំបូង ដោយសារគ្រាប់បាល់ ៣១គ្រាប់ នៅ La Liga ក្នុងរដូវកាលដំបូងរបស់គេជាមួយ Real Madrid ។ មែនទែនទៅ រូបគេបិះនឹងឈ្នះស្បែកជើងមាសអឺរ៉ុបនេះម្ដងទៅហើយ កាលពីរដូវកាល ២០១៨-១៩ នៅពេលដែលរូបគេស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ សម្រាប់ PSG ប៉ុន្តែគួរឲ្យស្ដាយ Lionel Messi បានស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ សម្រាប់ Barca និងឈ្នះពានរង្វាន់នេះ។

ល្អហួស! ក្នុងរដូវកាលដំបូង Mbappe ឈ្នះទាំងស្បែកជើងមាសអឺរ៉ុប និង La Liga

កីឡាករដែលនៅពីក្រោយ Mbappe ក្នុងការប្រជែងនៅឆ្នាំនេះ គឺខ្សែប្រយុទ្ធ Viktor Gyokeres ។ កីឡាកររបស់ Sporting Lisbon រូបនេះ ធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ដោយបញ្ចប់ជាមួយនឹងគ្រាប់បាល់ចំនួន ៣៩គ្រាប់ ក្នុងលីគព័រទុយហ្គាល់។ ទោះជាយ៉ាងណាក៏ដោយ លីគនេះ មិនស្ថិតក្នុងចំណោមលីគកំពូលទាំង៥ របស់អឺរ៉ុប ដូច្នេះមានមេគុណត្រឹមតែ ១.៥ ប៉ុណ្ណោះ ខណៈដែល La Liga និង Premier League មានមេគុណ២។ ជាលទ្ធផល ស្បែកជើងមាសរបស់ Mbappe មាន ៦២ពិន្ទុ ធៀបនឹង Gyokeres ៥៨.៥។

គួរបញ្ជាក់ថា Lionel Messi កាន់កំណត់ត្រា សម្រាប់ការឈ្នះស្បែកជើងមាសចំនួន ៦ដង ខណៈ Cristiano Ronaldo ជាប់លេខ២ ដោយធ្លាប់ឈ្នះពាននេះ ចំនួន ៤ដង។ Mbappe ជាកីឡាករទី២ ហើយ ក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid ដែលឈ្នះពានរង្វាន់នេះ បន្ទាប់ពី Ronaldo ៕

ល្អហួស! ក្នុងរដូវកាលដំបូង Mbappe ឈ្នះទាំងស្បែកជើងមាសអឺរ៉ុប និង La Liga

អត្ថបទទាក់ទង