Close

ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតតម្លៃជាង​ ៥០លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតតម្លៃជាង​ ៥០លានដុល្លារ ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតតម្លៃជាង​ ៥០លានដុល្លារ

ព្រះសីហនុ៖​ ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.កតម្លៃជាង​ ៥០លានដុល្លារស្ថិតនៅស្រុកព្រៃនប់នឹងផ្តល់ឱកាសការងារសរុបប្រមាណ៧០០០កន្លែង។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បាដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលេីនេះដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតតម្លៃជាង​ ៥០លានដុល្លារ

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្តល់ការសម្របសម្រួលនានាដើម្បីជួយសម្រួលដល់ការអភិវឌ្ឍគម្រោង។

ដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកមតិយោបល់ ជាធាតុចូលដ៏មានសារៈសំខាន់ ដែលបានលើកឡើងដោយមន្ទីរ-អង្គភាព​ជំនាញ ដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។ ស្របគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍត្រូវធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ចំពោះរាល់កិច្ចការងារការពារបរិស្ថាន ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរដ្ឋ និងជាពិសេសកិច្ចការដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ រួមទាំងកាយសម្បទារបស់បុគ្គលិក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមហ៊ុនក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រភពស្អាត ពោលគឺថាមពលបៃតង ឬ ថាមពលដែលអាចកកើតឡើងវិញផងដែរ។

ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតតម្លៃជាង​ ៥០លានដុល្លារ

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងមន្ទីរ-អង្គភាព និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសISI នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ៥០.៥០០.០០០ដុល្លារអាមេរិក ដែលត្រូវបានរំពឹងថានឹងផ្តល់ឱកាសការងាររហូតដល់៧.០០០កន្លែងបន្ថែមទៀត។

ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតតម្លៃជាង​ ៥០លានដុល្លារ