Close

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ៣០នាក់ សរុប ១១ ករណី

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ៣០នាក់ សរុប ១១ ករណី នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ៣០នាក់ សរុប ១១ ករណី

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន ៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ១១ករណីផ្សេងគ្នា។

ជនសង្ស័យទាំងនេះ បានប្រព្រឹត្តិបទល្មើស ពាក់ព័ន្ធករណីប្លន់ , ជួញដូរមនុស្ស , ឃុំឃាំងមនុស្ស , ហិង្សាមានស្ថានទម្ងន់ទោស និងករណីផ្សេងៗទៀតសរុប ១១ករណី ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីពេលថ្មីៗ ដោយដកហូតបានរថយន្ត និងម៉ូតូជាច្រើនគ្រឿង អាវុធខ្លី ០១ដើម រួមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ ៕

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣០នាក់សរុប១១ករណី