Close

ស្នងការដ្ឋាននគរបាលភ្នំពេញ ស្នើសុំបណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន ចេញពីក្របខ័ណ្ឌនគរបាលជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលភ្នំពេញ ស្នើសុំបណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន ចេញពីក្របខ័ណ្ឌនគរបាលជាតិ ស្នងការដ្ឋាននគរបាលភ្នំពេញ ស្នើសុំបណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន ចេញពីក្របខ័ណ្ឌនគរបាលជាតិ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យ លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ ក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

ការបណ្តេចេញពីក្របខណ្ឌនេះ បន្ទាប់ពី កាលពីពេលថ្មីៗនេះតាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថាមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួនអធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។

ស្នងការដ្ឋាននគរបាលភ្នំពេញស្នើសុំបណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន ចេញពីក្របខ័ណ្ឌនគរបាលជាតិ

ចំពោះករណី លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃ មកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។

ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា៖ ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕

ស្នងការដ្ឋាននគរបាលភ្នំពេញស្នើសុំបណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន ចេញពីក្របខ័ណ្ឌនគរបាលជាតិ

អត្ថបទទាក់ទង