Close

រដ្ឋសភា-ព្រឹទ្ធសភានឹងធ្វើសមាជរួមគ្នានៅដើមខែមិថុនា

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋសភា-ព្រឹទ្ធសភានឹងធ្វើសមាជរួមគ្នានៅដើមខែមិថុនា រដ្ឋសភា-ព្រឹទ្ធសភានឹងធ្វើសមាជរួមគ្នានៅដើមខែមិថុនា

ភ្នំពេញ៖ រដ្ឋសភា-ព្រឹទ្ធសភា នឹងធ្វើសមាជរួមគ្នា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅដើមខែមិថុនា ខាងមុខនេះ នៅវិមានរដ្ឋសភា។ នេះ បើតាមកិច្ចប្រជុំត្រៀមរៀបចំសមាជខាងលើនេះដែល ដឹកនាំដោយលោក បណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការនិងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

គួររំលឹកថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានលើកឡើងពីគម្រោងធ្វើសមាជរដ្ឋសភានិងព្រឹទ្ធសភានាពេលខាងមុខដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗ មកពិភាក្សាគ្នា ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជនេះគឺជាការរួមចំណែករបស់អង្គនីតិប្បញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា៕

រដ្ឋសភា-ព្រឹទ្ធសភានឹងធ្វើសមាជរួមគ្នានៅដើមខែមិថុនា