Close

ពិសេសណាស់! ទស្សនីយភាពគុនល្បុក្កតោ ត្រៀមសម្ដែងទ្រង់ទ្រាយធំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
ពិសេសណាស់! ទស្សនីយភាពគុនល្បុក្កតោ ត្រៀមសម្ដែងទ្រង់ទ្រាយធំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពិសេសណាស់! ទស្សនីយភាពគុនល្បុក្កតោ ត្រៀមសម្ដែងទ្រង់ទ្រាយធំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League

នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ។

ទន្ទឹមជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបលើកដំបូងលើទឹកដីកម្ពុជានេះ ក្រុមម្ចាស់ផ្ទះសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំនូវសន្ដិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាទស្សនីយភាពមួយចំនួន ដើម្បីអបអរសាទរ ក៏ដូចជាផ្ដល់នូវភាពសប្បាយរីករាយ ដល់ទស្សនិកជនដ៏ច្រើនកុះករ ដែលនឹងចូលរួមការប្រកួតនេះ ក្នុងនោះក៏នឹងមានការសម្ដែងនូវគុនល្បុក្កតោ លក្ខណៈទ្រង់ទ្រាយធំ កំឡុងការប្រកួតដ៏នេះផងដែរ។

ពិសេសណាស់! ទស្សនីយភាពគុនល្បុក្កតោ ត្រៀមសម្ដែងទ្រង់ទ្រាយធំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ សំបុត្រចូលទស្សនាការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ជាមួយ FC Arkadag ត្រឹមតែមួយព្រឹកប៉ុណ្ណោះ សំបុត្រ E-ticket លើ App Online ចំនួន ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់។

ការលក់សំបុត្រអស់យ៉ាងឆាប់រហ័សនេះ បានបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នក គាំទ្រចំពោះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ដូចជាការទន្ទឹងរង់ចាំចង់ទស្សនាការប្រកួតដ៏សំខាន់ ក្នុងព្រឹត្តិការណ៍ AFC Challenge League នេះផងដែរ។

ដំបូងឡើយ សំបុត្រសម្រាប់ទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ មានចំនួន ៥៣,០០០សន្លឹក ប៉ុន្តែដោយសារមានតម្រូវការខ្ពស់ពីសំណាក់បងប្អូនអ្នកគាំទ្របាល់ទាត់ ក្លិបព្រះខ័នរាជស្វាយរៀង សម្រេចធ្វើការបើកកន្លែងអង្គុយបន្ថែម ហើយនឹងប្រកាសជាផ្លូវការ នៅថ្ងៃច័ន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ថា ក្បាច់គុនល្បុក្កតោរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៕

ពិសេសណាស់! ទស្សនីយភាពគុនល្បុក្កតោ ត្រៀមសម្ដែងទ្រង់ទ្រាយធំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League