Close

ច្បាស់ការហើយ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតតេជោ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ កីឡា
ច្បាស់ការហើយ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតតេជោ ច្បាស់ការហើយ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតតេជោ

តាមគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ឆ្នាំនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតតេជោ។

កន្លងមក ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គផ្ដាច់ព្រ័ត្រ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ តែងតែធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈនេះ ក៏ជាលើកដំបូងបង្អស់ហើយ ដែលពានរង្វាន់បាល់ទាត់ក្នុងស្រុកផ្លូវការធ្វើឡើងនៅទីនេះ បន្ទាប់ពីធ្លាប់ឃើញតែការរៀបចំពានរង្វាន់ក្នុងស្រុកផ្សេងៗដូចគ្នា ប៉ុន្តែជាពានក្រៅផ្លូវការ។

យ៉ាងណាមិញ ទីនេះធ្លាប់រៀបចំពានរង្វាន់អន្តរជាតិផ្លូវការ ជាច្រើនដងរួចមកហើយ ដូចជា AFF U23 កាលពីឆ្នាំ២០២២, ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF Cup, ការប្រកួតមិត្តភាពអន្តរជាតិ FIFA Day និងពានក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League ជាដើម។

ច្បាស់ការហើយ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតតេជោ

នៅថ្ងៃទី១០ ខែមេសា ខាងមុននេះ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម Madura United របស់ឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League ជើងទីំមួយ នៅពហុកីឡដ្ឋាន ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់ ៦ម៉ឺននាក់ នេះ។

សម្រាប់ការប្រកួតពានរង្វាន់ខាងលើនេះ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយ បឹងកេត ត្រូវជួប ព្រះខ័នរាជស្វាយរៀង ស្របពេលដែល ភ្នំពេញក្រោន ត្រូវជួប វិសាខា។ ទាំង ៤ក្រុមត្រូវជួបគ្នាចំនួន ២ជើងសិន

– ជើងទី១ ថ្ងៃទី២៣ ខែមេសា ៖
បឹងកេត (ប្រកួត) ព្រះខ័នរាជស្វាយរៀង
ភ្នំពេញក្រោន (ប្រកួត) វិសាខា
– ជើងទី២ ថ្ងៃទី០៧ ខែឧសភា ៖
ព្រះខ័នរាជស្វាយរៀង (ប្រកួត) បឹងកេត
វិសាខា (ប្រកួត) ភ្នំពេញក្រោន

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក៏ដូចជាដណ្ដើមចំណាត់ថ្នាក់លេខ៣ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៕

ច្បាស់ការហើយ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតតេជោ