Close

កម្ពុជា-វៀតណាម ដាក់គោលដៅសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ២០ ប៊ីលានដុល្លាអាម៉េរិក

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ដាក់គោលដៅសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ២០ ប៊ីលានដុល្លាអាម៉េរិក កម្ពុជា-វៀតណាម ដាក់គោលដៅសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ២០ ប៊ីលានដុល្លាអាម៉េរិក

វៀតណាម៖ ប្រទេសកម្ពុជា និងវៀតណាម បានដាក់គោលដៅរួមគ្នា ដើម្បីជំរុញសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក។ ការដាក់គោលដៅបែបនេះធ្វើឡើងនៅទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងពេលលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។

ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាមលោកស្រី ចោម និម្មល បានគូសរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាមរយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាពនិងពេញលេញនូវយន្តការដែលមានស្រាប់ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ជាដើម។

កម្ពុជា-វៀតណាមដាក់គោលដៅសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ២០ ប៊ីលានដុល្លាអាម៉េរិក

លើសពីនេះទៀត លោកស្រីបានលើកឡើងអំពី ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

បន្ថែមពីលើនេះ លោក នាយករដ្ឋមន្រ្តី ក៏បានឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្ត្រីក្នុងការបង្តើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

កម្ពុជា-វៀតណាមដាក់គោលដៅសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ២០ ប៊ីលានដុល្លាអាម៉េរិក