Close

វិសាខា ប៉ះ ក្រសួងមហាផ្ទៃ ពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ កីឡា
វិសាខា ប៉ះ ក្រសួងមហាផ្ទៃ ពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២ វិសាខា ប៉ះ ក្រសួងមហាផ្ទៃ ពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២

ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Season 2 នៅថ្ងៃ ពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ មានការប្រកួតចំនួន៤គូ ដោយចាប់ផ្ដើមពីម៉ោង១២ ថ្ងៃត្រង់តទៅ។

ចំពោះគូប្រកួតដ៏ធំនៅថ្ងៃនេះ គឺជាការជួបគ្នា រវាង ជើងខ្លាំងបាល់ទះប្រចាំប្រទេស សមាគមកីឡាបាល់ទះវិសាខា ប៉ះគ្នាជាមួយ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ A ខណៈការប្រកួតធ្វើឡើងនៅវេលាម៉ោង ២រសៀល នាវិមានពហុកីឡាដ្ឋានជាតិ (ស្តាតអូឡាំពិក)។

វិសាខា ប៉ះ ក្រសួងមហាផ្ទៃ ពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២

ក្រៅតែពីជំនួបដ៏ធំមួយនេះ ក៏មានការប្រកួតចំនួន៣គូទៀតផងដែរ ដោយ ក្លិបបាល់ទះស្នងការខេត្តរតនគីរី ប៉ះ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B វេលាម៉ោង ១២ថ្ងៃត្រង់, ក្លិបបាល់ទះស្នងការខេត្តស្វាយរៀង ប៉ះ ក្លិបបាល់ទះសូទ្រនិគម និង ក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ ប៉ះ ក្លិបបាល់ទះស្នងការខេត្តកោះកុង។

រំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 season2 បានប្រកួតចំនួន ៥មណ្ឌលនៅតាមបណ្ដាលខេត្តរួចមកហើយ មុន ឡើងមកតតាំងនៅរាជធានីភ្នំពេញនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក៕

វិសាខា ប៉ះ ក្រសួងមហាផ្ទៃ ពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២