Close

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​ និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​ និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​ និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ប៉ៃលិន​៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ។

ក្នុង​ពិធី​នេះដែរ​ក៏មាន​ការ​អញ្ជេីញចូលរួម​ពី​ ឯកឧត្តម ឧត្តមសេនីយ៍​ វរសេនីយ៍​ ប្រតិភូអមដំណើរ នៃ​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ ​លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក-លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍​ ស្នងការរង លោក-លោកស្រី​ នាយការិយាល័យ​ លោក​អធិការនគរបាល​ក្រុង/ស្រុក និងនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង០៨ ឃុំ/សង្កាត់​ ផងដែរ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ ស្ថានភាពភូមិសាស្រ្ត និងស្ថានភាពកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បម្រើលើសេវាសាធារណៈ និងខិតខំធានាឱ្យបាននូវសុខសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ប៉ៃលិន។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំបន្ថែមឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ។
ជាចុងក្រោយ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងបានប្រគល់សម្ភារមួយចំនួនរួមមាន៖​ អាវចំណាំងផ្លាត អាវការពារគ្រាប់​ និងខ្នោះ​ដៃ​ផងដែរ។




ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

អត្ថបទទាក់ទង