ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងារតាមផែនជំនាញ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងារតាមផែនជំនាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងមន្រ្តីពាក់ព័ន្ធមួយចំនួន៕