Close

កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត

ភ្នំពេញ៖ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Oceania Conservation ។ សម្រាប់បេសកកម្មនេះ គឺ ជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។

កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត

សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ ១២០ គីឡូម៉ែត្ររវាង ខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយ ធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ (ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការនេសាទខុសច្បាប់ជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្មាំទន្លដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និង ការលះបង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ង នេសាទដែលបោះបង់ចោលចេញពីទន្លេ។

កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្ដើមរៀបចំយុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។

ចំណែក លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រ និងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ យុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស»។

កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត

យុទ្ធនាការហែលទឹកទន្លេមេគង្គនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវជីវវិទ្យាសត្វផ្សោត នៃកម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasota នៅសហរដ្ឋអាមេរិក ដែលបានបង្កើតវេទិការរៃអង្គាសថវិកាអន្តរជាតិ ដើម្បី ជំរុញកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោត។ អ្នករៀបចំយើងសង្ឃឹមថា បញ្ហាប្រឈមនឹងជំរុញឱ្យមានការគាំទ កាន់តែច្រើនឡើងៗសម្រាប់គំនិតផ្តួចផ្តើមនានាក្នុងគោលបំណងធានាដល់អនាគតនៃសត្វផ្សោតរបស់កម្ពុជា។

លោកស្រីបណ្ឌិត Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍តំណាងឱ្យ ក្រុមអ្នកហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលរីកចម្រើននៅក្នុង
ទន្លេមេគង្គ។

កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៦ សត្វផ្សោតនៅក្នុងអន្លង់ឈើទាលកៀកជាប់ទៅនឹងព្រំប្រទល់កម្ពុជា-ឡាវត្រូវបាន ប្រកាសថាផុតពូជ ដែលត្រូវបានកត់ត្រានៅឆ្នាំ ២០២២ ។ ការបាត់បង់នេះបង្ហាញពីចំណាត់ការជាបន្ទាន់ដើម្បីការពារ ផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គ។ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះទេ យើងនឹងប្រឈមនឹងការ បាត់បង់សត្វដ៏អស្ចារ្យទាំងនេះជារៀងរហូត។ ចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីការពារអនាគតរបស់សត្វផ្សោតនិងទន្លេមេគង្គ។

កម្ពុជារៀបចយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ត ដើម្បីជួយសង្គ្រោះសត្វផ្សោត