Close

UEFA ពិចារណាដកម៉ោងបន្ថែម ១៥នាទី ២ដង ចេញពីការប្រកួត Champions League

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
UEFA ពិចារណាដកម៉ោងបន្ថែម ១៥នាទី ២ដង ចេញពីការប្រកួត Champions League UEFA ពិចារណាដកម៉ោងបន្ថែម ១៥នាទី ២ដង ចេញពីការប្រកួត Champions League

កាសែត The Guardian បានរាយការណ៍ នៅពីថ្ងៃទី ៧ ខែកុម្ភៈ ថា សមាជិក UEFA កំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការដកចេញនូវម៉ោងបន្ថែម ១៥នាទី ២ដង ក្នុងការប្រកួតវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League ។

គណៈកម្មាធិការប្រតិបត្តិ នឹងផ្តល់សច្ចាប័នលើការសម្រេចចិត្តចុងក្រោយ តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះ ទំនងជាមិនកើតឡើងមុនពេលកិច្ចសន្យាសិទ្ធិផ្សាយបន្តផ្ទាល់ទូរទស្សន៍ បច្ចុប្បន្នផុតកំណត់នៅឆ្នាំ ២០២៧។

ជាការពិតណាស់ ការប្រកួតជម្រុះ UCL បច្ចុប្បន្ន ត្រូវលេងលើសពីរតង់។ ប្រសិនបើជើងទី១ និងជើងទីពីរ ក្រុមទាំងពីរនៅតែរក្សាលទ្ធផលស្មើគ្នា ពួកគេនឹងត្រូវលេងពីរតង់បន្ថែម ពោលគឺម៉ោងបន្ថែម ១៥នាទី ២ដង។ ប្រសិនបើការប្រកួតនៅតែបន្តលទ្ធផលស្មើគ្នាទៀតនោះ ក្រុមទាំងអស់ នឹងឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ដើម្បីរកអ្នកឈ្នះ។

UEFA ពិចារណាដកម៉ោងបន្ថែម ១៥នាទី ២ដង ចេញពីការប្រកួត Champions League

មែនទែនទៅ ម៉ោងបន្ថែមគឺជាចំណុចនៃជម្លោះរវាងភាគីនៅក្នុងកីឡាបាល់ទាត់ ជាយូរមកហើយ។ អ្នកខ្លះប្រកែកថា ក្រុមមានទំនោរលេងដោយប្រយ័ត្នប្រយែងក្នុងម៉ោងបន្ថែម ដែលធ្វើឱ្យការប្រកួតគួរឲ្យធុញទ្រាន់ និងខ្ជះខ្ជាយពេលវេលា។ សមាគមកីឡាករមួយចំនួន ចង់ឲ្យមានការលុបចោលម៉ោងបន្ថែមនេះ ដើម្បីកាត់បន្ថយសម្ពាធនៃការប្រកួតដែរ។

ក្រុមកំពូលៗ របស់ទ្វីបអឺរ៉ុប ឥឡូវនេះ ប្រកួតប្រជែងយ៉ាងតិច៣ព្រឹត្តិការណ៍ ក្នុងរដូវកាលនីមួយៗ៖ លីគក្នុងស្រុក ពានក្នុងស្រុក និងពានអឺរ៉ុប (Champions League, Europa League និង Conference League)។ រីឯក្រុមនៅអង់គ្លេស ក៏មាន League Cup ផងដែរ ខណៈដែលក្រុមជើងឯក ក៏ត្រូវលេងក្នុងស្រុក Super Cup, European Super Cup, FIFA Intercontinental Cup និង FIFA Club World Cup ជាដើម។ ដូច្នេះមានតម្រូវការចាំបាច់ ដើម្បីកាត់បន្ថយសម្ពាធក្នុងការប្រកួតប្រជែង។

UEFA ពិចារណាដកម៉ោងបន្ថែម ១៥នាទី ២ដង ចេញពីការប្រកួត Champions League

ការប្រកួត Champions League ក្នុងរដូវកាល 2023-24 មានការប្រកួតម៉ោងបន្ថែមតែ៣ដងប៉ុណ្ណោះ បើធៀបនឹងរដូវកាល 2022-23 មិនមានសោះឡើយ។ ប៉ុន្តែនៅ Europa League នឹងមានប្រេកង់ខ្ពស់ជាងនេះ ដោយមាន ៦ប្រកួត ក្នុងឆ្នាំ 2022-23 និង ៤ប្រកួត រដូវកាល 2023-24។

គួរបញ្ជាក់ថា ពេលវេលាចុងក្រោយ ដែល UEFA បានធ្វើការផ្លាស់ប្តូរដ៏សំខាន់ ចំពោះក្របខ័ណ្ឌ Champions League គឺនៅពេលដែលវាបានលុបចោលច្បាប់ស៊ុតបញ្ចូលទីក្រៅដី ក្នុងឆ្នាំ ២០២១។ មិនតែប៉ុណ្ណោះ UEFA ក៏បានលុបចោលម៉ោងបន្ថែមនៅក្នុង UEFA Super Cup ផងដែរ ក្នុងឆ្នាំ ២០២៣។ វគ្គជម្រុះនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែកុម្ភៈ៕

UEFA ពិចារណាដកម៉ោងបន្ថែម ១៥នាទី ២ដង ចេញពីការប្រកួត Champions League

អត្ថបទទាក់ទង