លោក ឃិន ឧសីហា នឹងត្រលប់មកកាត់សេចក្ដីការប្រកួតវិញ នារសៀលនេះ
បន្ទាប់ពីជាប់ពិន័យជិត៣ខែ ដោយសារការសេចក្ដីខុសនៅលើទីលាន ក្នុងជំនួបរវាង វិសាខា ទល់នឹង Tiffy Army FC នៅទីបំផុត អាជ្ញាកណ្ដាល លោក ឃិន ឧសីហា នឹងត្រលប់មកកាត់សេចក្ដីវិញហើយ នៅរសៀលនេះ។
ប្រកួតដែលលោកដឹកនាំបញ្ជាកាត់សេចក្ដី របស់លោក ឃិន ឧសីហា គឺជាការជួបគ្នារវាង ក្រុមបាល់ទាត់អង្គរថាយហ្គឺរ និង ក្រុមអាយអេសអាយ ដង្កោសែនជ័យ ដែលធ្វើឡើងនៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតុ ក្នុងខេត្តសៀមរាប វេលាម៉ោង ៦៖០០នាទីយប់ ក្នុងក្រខណ្ឌខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី១៥។
គួរដឹងដែរថា លោក ឃិន ឧសីហា ដែលជាប់ពិន័យ (មិនត្រូវបានប្រកាសជាសាធារណៈ) តាំងពីការប្រកួតរវាង សមាគមបាល់ទាត់ ខ.ភ.ម 𝐗 វិសាខា ក្រោយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះទៅដល់ថ្ងៃប្រកួតអង្គរថាយហ្គឺរ ជាមួយ អាយអេសអាយ ដង្កោសែនជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គឺអាចមានរយៈពេល ៣ខែ។
បច្ចុប្បន្ន ក្រុមអង្គរថាយហ្គឺរ កំពុងឈរលេខ៤ ក្នុងតារាង ២៥ពិន្ទុ ខណៈ ក្រុមអាយអេសអាយ ដង្កោសែនជ័យ ដែលទើបតែតែងតាំងគ្រូថ្មី កំពុងឈរលេខ៧ មាន ១៤ពិន្ទុ៕