Close

Ronaldo Nazário នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
Ronaldo Nazário នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល Ronaldo Nazário នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល លោក Ronaldo Nazário ដែលមានវ័យ ៤៨ឆ្នាំ នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសប្រេស៊ីល (CBF)។

Ronaldo ដែលបានឈ្នះ World Cup ជាមួយប្រេស៊ីល ក្នុងឆ្នាំ 1994 និង 2002 នឹងឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោត CBF ដើម្បីជំនួសតំណែងប្រធានបច្ចុប្បន្ន លោក Ednaldo Rodrigues ដែលនឹងផុតកំណត់ នៅឆ្នាំ ២០២៦។

Ronaldo បានប្រាប់ Globo Esporte ថា ៖«ក្នុងចំណោមរឿងរាប់រយ ដែលជំរុញខ្ញុំឱ្យក្លាយជាបេក្ខជនប្រធាន CBF ខ្ញុំចង់ស្ដារកិត្យានុភាពនេះ និងការគោរពឡើងវិញ ដែលក្រុមជម្រើសជាតិប្រេស៊ីល តែងតែមាន ហើយគ្មាននរណាម្នាក់មាន»។

អតីតខ្សែប្រយុទ្ធក្លឹប Barcelona, Inter Milan និង Real Madrid បច្ចុប្បន្ន ក៏រំពឹងថា លោកនឹងលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្លឹប Real Valladolid នៃក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ផងដែរ។

លោកបានបន្ថែមថា ៖«យើងកំពុងចរចារលក់ ដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះ ហើយយើងគួរតែបិទកិច្ចព្រមព្រៀង។ វានឹងមិនមែនជាឧបសគ្គ ចំពោះបេក្ខភាពរបស់ខ្ញុំទេ»។

គួរបញ្ជាក់ថា Ronaldo ធ្លាប់កាន់កាប់ភាគហ៊ុន ៩០ភាគរយ នៅក្នុងក្រុមបាល់ទាត់ Cruzeiro ប្រេស៊ីល ដែលគាត់បានលក់កាលពីដើមឆ្នាំនេះ៕

អត្ថបទទាក់ទង