Close

Ronaldo និង Messi អវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ កីឡា
Ronaldo និង Messi អវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro Ronaldo និង Messi អវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro

កីឡាករ Lionel Messi និង Cristiano Ronaldo បានអវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំ ( FIFPro Team of the Year 2024) របស់សហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ ។

Messi របស់ Inter Miami និង Ronaldo របស់ Al Nassr គឺជាកីឡាករមិនមែនអឺរ៉ុបតែ២នាក់គត់ ដែលត្រូវបានតែងតាំង សម្រាប់ការប្រកួត FIFPro World XI ប៉ុន្តែពួកគេទាំងពីរ មិនបានឆ្លងកាត់ដំណាក់កាលបោះឆ្នោតនោះទេ។

Messi បានអវត្តមានពី FIFPro Team of the Year ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៦ ប៉ុន្តែនៅតែរក្សាកំណត់ត្រា ១៧ដងជាប់ៗគ្នា ដែលត្រូវបានផ្តល់កិត្តិយសដោយ FIFPro ។ Ronaldo ត្រូវបានជាប់ក្នុងតារាងនេះ ចំនួន ១៦ដងជាប់ៗគ្នា មុនពេលអវត្តមាន២ឆ្នាំចុងក្រោយនេះ។

យោងតាមការប្រកាសរបស់ FIFPRO នៅថ្ងៃទី ៩ ខែធ្នូ ក្រុមដែលល្អបំផុតប្រចាំឆ្នាំ 2024 ត្រូវបានបោះឆ្នោតជ្រើសរើស ដោយកីឡាករចំនួន ២១,២៦៦នាក់ នៅទូទាំងពិភពលោក។ លក្ខណៈវិនិច្ឆ័យនៃការបោះឆ្នោតគឺផ្អែកលើសមិទ្ធិផលរបស់កីឡាករ ដែលបានលេងយ៉ាងហោចណាស់ ៣០ប្រកួត ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤។

Ronaldo និង Messi អវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro

បន្ទាប់ពីរដូវកាលដ៏ជោគជ័យមួយជាមួយនឹងពានរង្វាន់ Champions League, La Liga, Spanish Super Cup, Real Madrid បានគ្រប់គ្រងក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro ជាមួយនឹងសមាជិក៤នាក់ រួមមាន ខ្សែការពារ Dani Carvajal, Antonio Rudiger, ខ្សែបម្រើ Jude Bellingham និងខ្សែប្រយុទ្ធ Vinicius ។ Kylian Mbappe ដែលទើបតែចូលរួមជាមួយ Real ពី PSG នៅរដូវក្តៅឆ្នាំ 2024 និង Toni Kroos អតីតកីឡាករ Real ដែលបានចូលនិវត្តន៍ក្រោយ Euro 2024 ក៏មានឈ្មោះផងដែរ។

Man City ស្ថិតនៅពីក្រោយ Real Madrid ដោយមានឈ្មោះ៤នាក់ គឺអ្នកចាំទី Ederson ខ្សែបម្រើ Kevin De Bruyne ខ្សែបម្រើ Rodri និងខ្សែប្រយុទ្ធ Erling Haaland ។ ឈ្មោះដែលនៅសល់ក្នុងក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro គឺខ្សែការពារកណ្តាល Liverpool Virgil Van Dijk ។

ក្រៅតែ Ronaldo និង Messi កីឡាករដ៏គួរឱ្យកត់សម្គាល់ផ្សេងទៀត ដែលអវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro គឺ Mohamed Salah Phil Foden និង Lautaro Martinez ជាដើម។ ជាមួយគ្នានេះ តារាបាល់ទាត់អាយុ ១៧ឆ្នាំ Lamine Yamal ដែលជាតួសំខាន់នៃក្រុមអេស្ប៉ាញ នៅ Euro 2024 ក៏អវត្តមានដែរ៕

Ronaldo និង Messi អវត្តមានពីក្រុមល្អបំផុតប្រចាំឆ្នាំរបស់ FIFPro

អត្ថបទទាក់ទង