Close

រដ្ឋមន្ត្រីកសិកម្មស្វាគមន៍ក្រុមហ៊ុនបរទេសមួយដែលចង់វិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវ មក កម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្វាគមន៍ក្រុមហ៊ុនបរទេសមួយដែលចង់វិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវ មក កម្ពុជា រដ្ឋមន្ត្រីកសិកម្មស្វាគមន៍ក្រុមហ៊ុនបរទេសមួយដែលចង់វិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវ មក កម្ពុជា

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការស្វាគមន៍ចំពោះ ក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) ដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា។

ការប្រកាសស្វាគមន៍នេះ ធ្វើឡើង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលលោក ឌិត ទីណា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនខាងលើនេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋមន្ត្រីកសិកម្មស្វាគមន៍ក្រុមហ៊ុនបរទេសមួយដែលចង់វិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកកម្ពុជា

នាឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការងារនេះទៀតសោត លោក រដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់៕

រដ្ឋមន្ត្រីកសិកម្មស្វាគមន៍ក្រុមហ៊ុនបរទេសមួយដែលចង់វិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកកម្ពុជា

អត្ថបទទាក់ទង