Close

តោះ!​ មកដឹងលំអិត ពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

ដោយ៖ Chhan Sreyka ​​ | 18 ម៉ោងមុន កីឡា
តោះ!​ មកដឹងលំអិត ពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ តោះ!​ មកដឹងលំអិត ពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

នៅសល់មិនដល់មួយសប្ដាហ៍ទៀតនោះទេ ពោលគឺនៅថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែធ្នូខាងមុខនេះ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ នឹងប្រារព្ធឡើងនៅវិមានពហុកីឡដ្ឋានជាតិ ខណៈឆ្នាំនេះ មានសមាគម/ក្លិបចូលរួមសរុប ៣១ក្រុម មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។

សម្រាប់ការប្រកួតនៅឆ្នាំនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការកែទម្រង់នូវលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការប្រកួតប្រជែង ដោយមិនអនុញ្ញាតិឱ្យកីឡាករជម្រើសជាតិ ឬកីឡាករមានសមត្ថភាពកម្រិតAក្នុងក្រុមតែមួយ ចូលលេងនៅលើទីលានលើសពី២នាក់នោះទេ និងអាចដាក់កីឡាករបរទេសចូលលេងបានម្នាក់។

តោះ!មកដឹងលំអិត ពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

សម្រាប់បេក្ខភាពសមាគម/ក្លិបទាំង ៣១ក្រុម ដែលត្រៀមចូលរួមប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ត្រូវបានបែងចែកជា ៨ពូល ដោយពូល A ដល់ពូល G មានចំនួន ៤ក្រុម និងពូល H មានចំនួន ៣ក្រុម។ ចំពោះក្រុមទទួលបានជើងឯក ពីការប្រកួតដែលប្រើប្រាស់ពេលវេលាមិនដល់ ២សប្ដាហ៍នេះ នឹងទទួលបានពានមួយ អមប្រាក់រង្វាន់ចំនួន ៥០លានរៀលផងដែរ។

បើតាមលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា ការកែប្រែលក្ខខណ្ឌថ្មីមួយចំនួននេះ ដើម្បីបើកឱកាសឲ្យបណ្ដាសមាគម/ក្លិបចូលរួម បានបង្កើនគុណផល ក៏ដូចជាលទ្ធផលការប្រកួតប្រជែងកាន់តែរន្ថើន ដូចជាការអនុញ្ញាតឲ្យប្រើប្រាស់កីឡាករមានគុណផលខ្ពស់ ២រូប (ជម្រើសជាតិ) និងកីឡាករបរទេស ១រូប លើទីលាន ហើយផ្ដល់ឱកាសឲ្យយុវជន ២ ឬ ៣នាក់ ក្នុងការប្រកួតនីមួយៗ។

តោះ!មកដឹងលំអិត ពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

ម្យ៉ាងវិញទៀត ការកែប្រែនូវលក្ខខណ្ឌនេះ ដើម្បីលុបបំបាត់នូវទំនោដើម ដែលភាគច្រើនក្លិបមួយចំនួន មិនសូវផ្ដល់ឱកាសដល់យុវជន ពោលគឺប្រើប្រាស់តែកីឡាករចាស់ៗ ទោះបីកីឡាករខ្លះ ធ្លាក់គុណផលក៏ដោយ ។ ម្យ៉ាងក៏ជាការផ្ដល់ឱកាសដល់សមាគម/ក្លិបទាំងអស់ មកពី ២៥រាជធានី-ខេត្ត សុទ្ធតែមានឱកាសស្មើៗគ្នា ក្នុងការប្រជែងពាន។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នេះ គឺជាការប្រកួត លើកទី៣ហើយ ដោយកាលពី រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និងរដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B៕

តោះ!មកដឹងលំអិត ពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ