Close

ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ចាប់ផ្ដើមនៅថ្ងៃនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ កីឡា
ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ចាប់ផ្ដើមនៅថ្ងៃនេះ ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ចាប់ផ្ដើមនៅថ្ងៃនេះ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ នឹងប្រារព្ធឡើងនៅវិមានពហុកីឡដ្ឋានជាតិ ខណៈឆ្នាំនេះ មានសមាគម/ក្លិបចូលរួមសរុប ៣១ក្រុម មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។

សម្រាប់ការប្រកួតនៅថ្ងៃបើកឆាកនេះ មានការប្រកួតចំនួន៤គូ៖
– ក្លិបបាល់ទះអកសមុទ្រ ប៉ះ ស្នងការខេត្តមណ្ឌលគីរី វេលាម៉ោង ១២ ថ្ងៃត្រង់
-ក្លិបបាល់ទះលោកតាឌីខេត្តព្រះវិហា ប៉ះ ស្នងការខេត្តរតនគីរី វេលាម៉ោង ២រសៀល
-ស្នងការខេត្តកែប ប៉ះ ស្នងការខេត្តប៉ៃលិន វេលាម៉ោង ៤រសៀល
-ស្នងការខេត្តកំពង់ចាម ប៉ះ ឬទ្ធីសែន ខេត្តកំពង់ឆ្នាំង វេលាម៉ោង ៦រសៀល។

ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ចាប់ផ្ដើមនៅថ្ងៃនេះ

សម្រាប់ការប្រកួតនៅឆ្នាំនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការកែទម្រង់នូវលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការប្រកួតប្រជែង ដោយមិនអនុញ្ញាតិឱ្យកីឡាករជម្រើសជាតិ ឬកីឡាករមានសមត្ថភាពកម្រិតAក្នុងក្រុមតែមួយ ចូលលេងនៅលើទីលានលើសពី២នាក់នោះទេ និងអាចដាក់កីឡាករបរទេសចូលលេងបានម្នាក់។

សម្រាប់បេក្ខភាពសមាគម/ក្លិបទាំង ៣១ក្រុម ដែលត្រៀមចូលរួមប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ត្រូវបានបែងចែកជា ៨ពូល ដោយពូល A ដល់ពូល G មានចំនួន ៤ក្រុម និងពូល H មានចំនួន ៣ក្រុម។ ចំពោះក្រុមទទួលបានជើងឯក ពីការប្រកួតដែលប្រើប្រាស់ពេលវេលាមិនដល់ ២សប្ដាហ៍នេះ នឹងទទួលបានពានមួយ អមប្រាក់រង្វាន់ចំនួន ៥០លានរៀលផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នេះ គឺជាការប្រកួត លើកទី៣ហើយ ដោយកាលពី រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និងរដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B៕

ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ចាប់ផ្ដើមនៅថ្ងៃនេះ