លោក Mark Zuckerberg ទៅសួរសុខទុក្ខលោក Trump ដល់គេហដ្ឋាន
អាមេរិក៖ ថៅកែក្រុមហ៊ុន Meta (Facebook) លោក Mark Zuckerberg បានទៅសួរសុខទុក្ខលោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ស្ថិតនៅគេហដ្ឋាន Mar-a-Lago របស់លោកTrump ដើម្បីបង្ហាញពីទំនាក់ទំនងនៃអ្នកទាំងពីរយ៉ាងស្អិតរមួត។
ប្រធានាធិបតីជាប់ឆ្នោតមានទំនាក់ទំនងជិតស្និទ្ធ និងល្បីល្បាញរួចទៅហើយជាមួយឥស្សរជនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាគឺ គឺមហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X និង Space X ។
ទោះបីជាយ៉ាងណាក៏ដោយ ជាប្រវត្តិសាស្ត្រ មិនមានភាពស្និទ្ធស្នាលបែបនេះរវាង លោក Trump និងលោក Zuckerberg ទេ ដោយលោក Trump ត្រូវ បានបណ្តាញសង្គម Facebook និង Instagram រារាំង បន្ទាប់ពីមានករណីកុបកម្មកានៅពីតូល ហើយ លោកTrump បានគំរាមចាប់លោក Zuckerberg ដាក់គុក ប្រសិនបើជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះមានភស្តុតាងដែលទំនាក់ទំនងដ៏តានតឹងទាំងនោះកំពុងមានភាពប្រសើរឡើង ដែលឈានដល់ការទទួលទានអាហារជាមួយលោក Zuckerberg ជាមួយប្រធានាធិបតីជាប់ឆ្នោតនៅឯវិមាន នៅក្នុងរដ្ឋ Florida របស់លោក Trump។
អ្នកនាំពាក្យក្រុមហ៊ុន Meta បានប្រាប់ BBC ថា លោកMark ថ្លែងអំណរគុណចំពោះការអញ្ជើញឱ្យចូលរួមជាមួយប្រធានាធិបតី Trump សម្រាប់អាហារពេលល្ងាច និងឱកាសដើម្បីជួបជាមួយសមាជិកនៃក្រុមរបស់លោកអំពីការគ្រប់គ្រងដែលចូលមកដល់នាពេលឆាប់ៗខាងមុខនេះ » ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យដដែលបានបន្ថែមថា «វាជាពេលវេលាដ៏សំខាន់សម្រាប់អនាគតនៃការច្នៃប្រឌិតរបស់អាមេរិក»៕