Close

លោក Trump រៀបចំអាហារពេលល្ងាចជូនមេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន ប៉ុន្តែអវត្តមានលោក Musk

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump រៀបចំអាហារពេលល្ងាចជូនមេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន ប៉ុន្តែអវត្តមានលោក Musk លោក Trump រៀបចំអាហារពេលល្ងាចជូនមេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន ប៉ុន្តែអវត្តមានលោក Musk

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំអាហារពេលល្ងាចជូនមេដឹកនាំកំពូលៗ ក្នុងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ ខែកញ្ញា ឆ្នាំ ២០២៥ ។

ក្នុងចំណោមអ្នកចូលរួមមានលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta, លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple, លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft, និងលោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI។

លោក Trump រៀបចំអាហារពេលល្ងាចជូនមេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន ប៉ុន្តែអវត្តមានលោក Musk

ទោះបីជាមានវត្តមានមេដឹកនាំល្បីៗជាច្រើនក៏ដោយ ក៏លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX មិនបានចូលរួមក្នុងពិធីនោះទេ។

តាមប្រភពពីមន្ត្រីសេតវិមានបានបញ្ជាក់ថា លោក Musk ពិតជាត្រូវបានអញ្ជើញមែន ប៉ុន្តែលោកមិនអាចចូលរួមបានឡើយ។ លោក Musk ក៏បានបង្ហោះសារលើបណ្តាញសង្គម X របស់លោកផងដែរថា លោកនឹងបញ្ជូនតំណាងរបស់លោកជំនួសវិញ។

លោក Trump រៀបចំអាហារពេលល្ងាចជូនមេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន ប៉ុន្តែអវត្តមានលោក Musk

ប្រភពជាច្រើនបានលើកឡើងថា ការអវត្តមានរបស់លោក Musk អាចកើតឡើងបន្ទាប់ពីមានភាពរកាំរកូសជាមួយលោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំ។

អាហារពេលល្ងាចនេះ ដើមឡើយគ្រោងនឹងរៀបចំនៅសួនច្បារ Rose Garden ដែលទើបនឹងកែលម្អថ្មី ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅក្នុងបន្ទប់ State Dining Room ដោយសារតែអាកាសធាតុមិនអំណោយផល៕ ប្រភព៖ The Guardian

https://www.theguardian.com/technology/2025/sep/04/trump-rose-garden-tech-dinner-elon-musk