Close

Ronaldo ៖ ខ្ញុំនឹងចូលនិវត្តន៍ នៅពេលដែលខ្ញុំ អស់កំលាំងចិត្ត

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន កីឡា
Ronaldo ៖ ខ្ញុំនឹងចូលនិវត្តន៍ នៅពេលដែលខ្ញុំ អស់កំលាំងចិត្ត Ronaldo ៖ ខ្ញុំនឹងចូលនិវត្តន៍ នៅពេលដែលខ្ញុំ អស់កំលាំងចិត្ត

បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២គ្រាប់ ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះ ក្រុមជម្រើសជាតិប៉ូឡូញ នៅ Nations League កីឡាករ Cristiano Ronaldo បានបង្ហាញពីគម្រោងចូលនិវត្តន៍ពីបាល់ទាត់។

កាលពីម្សិលមិញ Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ ដែលបានជួយឱ្យ ព័រទុយហ្គាល់ បំបាក់ ប៉ូឡូញ ក្នុងលទ្ធផល ៥-១ នៅពានរង្វាន់ Nations League ។ មួយគ្រាប់ ក្នុងចំណោម២គ្រាប់ មានការស៊ុតក្បាច់ដ៏អស្ចារ្យ Bicycle Kick ទៀតផង។

បច្ចុប្បន្ននេះ Ronaldo មានគ្រាប់បាល់ចំនួន ៩១០គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១២៥១ ប្រកួត ដែលជាកំណត់ត្រាស៊ុតបញ្ជូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះ ធ្លាប់បានកំណត់គោលដៅក្លាយជាកីឡាករដំបូងគេ ដែលអាចរកគ្រាប់បាល់បាន ១,000គ្រាប់។ ប៉ុន្តែថ្មីៗនេះ លោកបាននិយាយថា លោកលែងខ្វល់ខ្វាយពេក ចំពោះគោលដៅនេះទៀតហើយ។

Ronaldo ៖ ខ្ញុំនឹងចូលនិវត្តន៍ នៅពេលដែលខ្ញុំ អស់កំលាំងចិត្ត

Ronaldo បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Dragao ទីក្រុង Porto នៅពេលសួរអំពីលទ្ធភាពនៃការចូលនិវត្តន៍ CR7 បាននិយាយថា ៖«ខ្ញុំកំពុងរៀបចំផែនការ ហើយវាអាចកើតឡើងនៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខ។ ពេលនេះ ខ្ញុំចង់រីករាយជាមួយពេលវេលាបែបនេះ និងបាល់ទាត់។ ដរាបណាខ្ញុំមានអារម្មណ៍មានការលើកទឹកចិត្ត ខ្ញុំនឹងបន្ត ដើម្បីហ្វឹកហាត់ និងប្រកួតប្រជែង ហើយនៅថ្ងៃដែលខ្ញុំលែងមានកម្លាំងចិត្ត(ការលើកទឹកចិត្ត) ខ្ញុំនឹងចូលនិវត្តន៍»។

ប្រធានក្រុមព័រទុយហ្គាល់ វ័យ ៣៩ឆ្នាំរូបនេះ ក៏បានជូនពរគ្រូបង្វឹកមិត្តរួមជាតិរបស់ខ្លួន គឺ លោក Ruben Amorim ដែលនឹងដឹកនាំ Man Utd ជំនួស Erik ten Hag ដែលត្រូវបានបណ្តេញចេញកាលពីខែវិច្ឆិកា។ Ronaldo បាននិយាយថា “ខ្ញុំសូមជូនពរឱ្យ Man Utd និង Amorim ជួបតែសំណាងល្អនៅក្នុងពិភពបាល់ទាត់»

Ronaldo ៖ ខ្ញុំនឹងចូលនិវត្តន៍ នៅពេលដែលខ្ញុំ អស់កំលាំងចិត្ត

អត្ថបទទាក់ទង