Close

TikTok កំណត់ពេលប្រើប្រាស់ត្រឹម ៦០នាទី ក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
TikTok កំណត់ពេលប្រើប្រាស់ត្រឹម ៦០នាទី ក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំ TikTok កំណត់ពេលប្រើប្រាស់ត្រឹម ៦០នាទី ក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំ

បរទេស : ដើម្បីកាត់បន្ថយហានិភ័យនៃការប្រើប្រាស់សម្រាប់ក្មេងៗ នៅពេលនេះកម្មវិធី TikTok បានដាក់ចេញនូវគោលការណ៍ថ្មី ដោយកំណត់ពេលវេលានៃការប្រើត្រឹមតែ ៦០នាទីប៉ុណ្ណោះសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំ។

លក្ខណៈពិសេសនេះគឺត្រូវបានដាក់ឲ្យប្រើដោយភ្ជាប់ជាមួយនឹងគណនីអាណាព្យាបាល ឬឪពុកម្ដាយ។ មុខងារថ្មីនេះគឺវានឹងកំណត់ដោយស្វ័យប្រវត្តិជាមួយគណនីក្មេងដែលមានអាយុក្រោម ១៨ឆ្នាំ ប៉ុន្តែពួកគេក៏អាចកំណត់ពេលវេលាសម្រាប់ប្រើមកនៅក្រោម ៦០នាទី ក៏បានដែរ។ ចំពោះមាតាបិតាវិញ ក៏អាចបន្ថែម ឬបន្ថយចំនួននាទីសម្រាប់គណនីកូនៗបានផងដែរ។

បន្ថែមលើសនេះ ឪពុកម្ដាយក៏អាចកំណត់ និងបិទ notification សម្រាប់គណនីកូនៗបាន ខណៈដែលមុខងារមួយនេះ ត្រូវបានកំពុងប្រើជាមួយក្មេងអាយុក្រោម ១៥ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ TikTok កំពុងប្រឈមមុខនឹងការបាត់វត្តមាននៅអាមេរិក និងអឺរ៉ូប ដោយសារបញ្ហាសន្តិសុខជាតិ ក៏ព្រោះតែបណ្ដាប្រទេសទាំងនោះ មានការព្រួយបារម្ភថា TikTok អាចនឹងផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ឲ្យទៅរដ្ឋាភិបាលប៉េកាំងក្រោមសម្ពាធណាមួយ៕

អត្ថបទទាក់ទង