Rodri ក្លាយជាម្ចាស់ពាន Ballon d’Or 2024
កាលពីថ្ងៃចន្ទ ទី ២៨ ខែតុលា ម្សិលមិញនេះ ខ្សែបម្រើរបស់មេឃខៀវ Manchester City និងអេស្ប៉ាញ កីឡាករ Rodri បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or បន្ទាប់ពីជួយក្លិបឈ្នះពានរង្វាន់ Premier League និង Euro 2024។
ការសម្រេចចិត្តផ្តល់រង្វាន់សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោក ដល់ខ្សែបម្រើរូបនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់ជើងឯកពានរង្វាន់ Liga និង Champions League របស់ Real Madrid កីឡាករ Vinicius Junior ដែលកំពុងធ្វើព្យុះភ្លៀងទាំងពានរង្វាន់ក្នុងស្រុក និងអឺរ៉ុប។
ទោះបីជាអ្នករៀបចំកម្មវិធីបារាំង ទទូចថា អត្តសញ្ញាណរបស់អ្នកឈ្នះគឺជាអាថ៌កំបាំង មិនត្រូវបែកធ្លាយមុនឡើយ ប៉ុន្តែនៅតែមានព័ត៌មានលេចធ្លាយមុនពិធីបុណ្យនេះ ហើយប៉ុន្មានម៉ោងមុនពិធីនៅទីក្រុងប៉ារីសចាប់ផ្ដើម ក្លិប Real Madrid បានប្រកាសថា គណៈប្រតិភូរបស់ខ្លួន នឹងមិនចូលរួមពិធីនៅសាលមហោស្រព Chatelet ដោយសារតែអ្វីដែលខ្លួនយល់ថា ជាការមើលងាយ Vinicius ។

Rodri វ័យ ២៨ឆ្នាំ បានដើរតួយ៉ាងសំខាន់នៅពេលដែល Man City បានយកឈ្នះ Arsenal ដើម្បីឈ្នះពាន Premier League កាលពីរដូវកាលមុន ហើយត្រូវបានតែងតាំងជាអ្កីឡាករល្អ ប្រចាំព្រឹត្តិការណ៍ Euro 2024 ។
ជាមួយគ្នានេះដែរ តារាឆ្នើមរបស់ក្លឹប Barcelona និងអេស្ប៉ាញ កីឡាការិនី Aitana Bonmati បានឈ្នះពានរង្វាន់ Ballon d’Or ផ្នលែកនារី ជាលើកទីពីររបស់នាងផងដែរ បន្ទាប់ពីបានដឹកនាំក្លឹបរបស់នាងឱ្យឈ្នះជើងឯកទ្វីបជាប្រវត្តិសាស្ត្រចំនួនបួនដង និងបានឈ្នះពានរង្វាន់ Nations League ជាមួយប្រទេសអេស្ប៉ាញ៕