Close

អបអរ​សាទរ! កម្ពុជា បន្តឈ្នះ ២ប្រកួតជាប់គ្នា នៅ AFC U17 Asian Qualifiers Group B

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន កីឡា
អបអរ​សាទរ! កម្ពុជា បន្តឈ្នះ ២ប្រកួតជាប់គ្នា នៅ AFC U17 Asian Qualifiers Group B អបអរ​សាទរ! កម្ពុជា បន្តឈ្នះ ២ប្រកួតជាប់គ្នា នៅ AFC U17 Asian Qualifiers Group B

(បាល់ទាត់)៖​ កាលយប់ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក 𝗞𝗢𝗝𝗜 𝗚𝘆𝗼𝘁𝗼𝗸𝘂 បានយកឈ្នះ ក្រុម ជម្រើសជាតិម៉ាកាវ អាយុក្រោម១៧ឆ្នាំ ក្នុង លទ្ធផល ១-០ ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B ។

ក្នុងប្រកួតបើកឆាក វគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B កាលពីថ្ងៃទី១៩ ខែតុលា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ បានយកឈ្នះលើកលើក្រុមបង់ក្លាដេស ក្នុងលទ្ធផល ១-០ ខណៈ​កម្ពុជា​ មានគ្នាត្រឹម១០នាក់ប៉ុណ្ណោះ ។

អបអរ​សាទរ! កម្ពុជា បន្តឈ្នះ ២ប្រកួតជាប់គ្នា នៅ AFC U17 Asian Qualifiers Group B

ឆ្លងកាត់តាមរយៈ ការប្រកួតចំនួន ២ U17 កម្ពុជា កំពុង ឈរកំពូលតារាង បណ្ដោះអាសន្ន ក្នុងពូល B មាន ៦ពិន្ទុ ពេញតាមពីក្រោយដោយ អាហ្វហ្គានីស្ថាន និងហ្វីលីពីន មាន ៣ពិន្ទុ ស្មើ គ្នា ខណៈ បង់ក្លាដេស និង ម៉ាកាវ ឈរបាតតារាង គ្មានពិន្ទុរាប់ ។

គួរបញ្ជាក់ថា កម្ពុជា ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះ ម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅពូល B ជាមួយ អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ៕

អបអរ​សាទរ! កម្ពុជា បន្តឈ្នះ ២ប្រកួតជាប់គ្នា នៅ AFC U17 Asian Qualifiers Group B

អត្ថបទទាក់ទង