Close

លោក Elon Musk ផ្តល់ប្រាក់ ១ លានដុល្លារ ក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរបស់អាមេរិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Elon Musk ផ្តល់ប្រាក់ ១ លានដុល្លារ ក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរបស់អាមេរិក លោក Elon Musk ផ្តល់ប្រាក់ ១ លានដុល្លារ ក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរបស់អាមេរិក

អាមេរិក៖ មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក លោក Elon Musk បាននិយាយថា លោកនឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារ ក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិក រហូតដល់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកា។

អ្នកដែលទទួលបានប្រាក់ចំនួនខាងលើនេះ នឹងត្រូវបានជ្រើសរើសចេញពីអ្នកដែលចុះហត្ថលេខាលើញត្តិគាំទ្ររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដោយក្រុមយុទ្ធនាការ America PAC របស់លោក Musk ដែល លោក បានបង្កើតឡើងដើម្បី គាំទ្រការ លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ឱ្យទទួលបានជ័យជំនះលើការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។

មូលប្បទានប័ត្រឆ្នោតដំបូង ចំនួន ១ លានដុល្លារ ត្រូវបានផ្តល់ឱ្យអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍សាលាក្រុងក្នុងរដ្ឋ Pennsylvania កាលពីយប់ថ្ងៃសៅរ៍។ ជាមួយគ្នានោះ មូលប្បទានប័ត្រមួយទៀតត្រូវបានប្រគល់ឱ្យអ្នកចូលរួម កាលពីថ្ងៃអាទិត្យ។

លោក Elon Musk ផ្តល់ប្រាក់ ១ លានដុល្លារក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរបស់អាមេរិក

អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ដែលជាអ្នកប្រជាធិបតេយ្យ គាំទ្រ លោកស្រី Kamala Harris បានហៅយុទ្ធសាស្ត្ររបស់លោក Musk ថា «ជាការព្រួយបារម្ភយ៉ាងខ្លាំង»។ លោក Shapiro បានប្រាប់ NBC News ‘Meet the Press ថា «ការអនុវត្តច្បាប់គួរតែពិនិត្យមើលការឱ្យប្រាក់នេះ»។

ការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក គឺបើកចំហសម្រាប់អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania, Georgia, Nevada, Arizona, Michigan, Wisconsin និង រដ្ឋ North Carolina ដែលជារដ្ឋដ៏សំខាន់សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

អ្នកជំនាញច្បាប់បោះឆ្នោត លោក Rick Hasen បានសរសេរនៅលើប្លុកច្បាប់បោះឆ្នោតផ្ទាល់ខ្លួនរបស់លោកថា ការផ្តល់ប្រាក់ជូនអ្នកបោះឆ្នោត របស់លោក Musk គឺ «ខុសច្បាប់» ។ ច្បាប់សហព័ន្ធចែងថា អ្នកណាម្នាក់ដែល «បង់ប្រាក់ ឬផ្តល់ជូនដើម្បីបង់ប្រាក់ ឬទទួលយកការទូទាត់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឬសម្រាប់ការបោះឆ្នោត» ប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន $១0,000 ឬជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។

ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla និងជាម្ចាស់ក្រុមហ៊ុន X ដែលជាអតីតបណ្តាញសង្គម Twitter លោក Musk បានប្រកាសគាំទ្រ Trump ជាសាធារណៈ និងបានបើកដំណើរការកម្មវិធី AmericaPAC ក្នុងខែកក្កដា ក្នុងគោលបំណងគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី Trump។

រហូតមកដល់ពេលនេះលោក Musk បានបរិច្ចាគប្រាក់ចំនួន ៧៥ លានដុល្លារដល់ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ។

លោក Musk គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes ។