Close

ភ្នំពេញក្រោន ជាក្រុមតែមួយគត់ បន្តភាពមិនចាញ់សោះនៅលីគ​កំពូល​កម្ពុជា​ រដូវកាលនេះ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
ភ្នំពេញក្រោន ជាក្រុមតែមួយគត់ បន្តភាពមិនចាញ់សោះនៅលីគ​កំពូល​កម្ពុជា​ រដូវកាលនេះ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ បន្តភាពមិនចាញ់សោះនៅលីគ​កំពូល​កម្ពុជា​ រដូវកាលនេះ

ក្រុមសឹង​ក្រហម​ភ្នំពេញក្រោន​ ក្រោមការដឹកនាំ របស់​លោក​ Oleg Starynsky បានរក្សាកំណត់ត្រាមិនដែលចាញ់ ៧សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័នរាជ​ស្វាយរៀង​ ក្នុងលទ្ធផល ៤ ទល់នឹង​ ៣ កាលពីយប់ថ្ងៃ អាទិត្យ​ នាកីឡដ្ឋាន​ Smart RSN​។

លោក​ Oleg Starynskyi បាន​លេីក​ឡេីង​ បន្ទាប់ពីយកឈ្នះព្រះខ័នរាជស្វាយរៀង យ៉ាង​ដូច្នេះថា​ ៖”វាគឺជាការប្រកួតដ៏ជក់ចិត្តមួយដែលមានការប្រយុទ្ធគ្នាច្រើន។ វាគឺជារឿងល្អមួយដែលយើងបានទស្សនាក្រុមដែលមានគុណភាពទាំង​ ២ លេង ហើយខ្ញុំគិតថាអ្នកគាំទ្របានរីករាយខ្លាំងសម្រាប់ប្រកួតនេះ។ យើងបានរៀបចំការប្រកួត ព្រោះយើងបានដឹងពីរបៀបលេងរបស់គ្នាទៅវិញទៅមក យើងដឹងពីទម្រង់លេង ការរៀបចំរបស់គ្នា។ យើងបានរៀបចំសុីណារីយ៉ូមួយចំនួនផងដែរ ដើម្បីទទួលបានផលចំណេញសម្រាប់ការត្រៀមខ្លួននៃការប្រកួតនេះ”។

ភ្នំពេញក្រោន ជាក្រុមតែមួយគត់ បន្តភាពមិនចាញ់សោះនៅលីគ​កំពូល​កម្ពុជា​ រដូវកាលនេះ

ខាង​ក្រោម​នេះ​ជា​លទ្ធផលការប្រកួតរបស់ ភ្នំពេញក្រោន​ ទាំង ៧សប្ដាហ៍ ៖
-ភ្នំពេញ​ក្រោន​ ៤-៣ ព្រះខ័នរាជ​ស្វាយរៀង
-ភ្នំពេញក្រោន ១០-០​ ក្លិប​បាល់ទាត់​ឡាយហ្វ​ ខេត្ត​ព្រះសីហនុ​
-ភ្នំពេញ​ក្រោន​ ៦-២ ណាហ្គាវើលដ៍
-​ភ្នំពេញក្រោន​ ៦-០​ គិរីវង្ស​សុខសែនជ័យ​
-ភ្នំពេញក្រោន​​ ២-១​ បឹងកេត​
-ភ្នំពេញក្រោន​ ២-១​ កងយោធពលខេមរភូមិន្ទ​
-ភ្នំពេញក្រោន​ ៤-២​ វិសាខា ។

គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៧នេះ ក្លិប​បាល់ទាត់​ភ្នំពេញក្រោន​ កំពុងឈរកំពូលមាន ២១ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៧ប្រកួត ឈ្នះទាំងអស់ វិសាខា​ ឈរ​លេខ​២​ មាន​ ១៨​ពិន្ទុ​ ខណៈ​ អង្គរ​ថាយហ្គឺរ​ ឈរលេខ៣​ មាន​ ១៦​ពិន្ទុ​។

ចំណែក​កីឡាករ NNAMDI OFUFU IBEH​ និង​ RAFAEL ANDRES NIETO RONDON​ របស់​ភ្នំពេញ​ក្រោន​ កំពុង​ឈរកំពូលតារាង​ ជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមានម្នាក់៨គ្រាប់។

សូមបញ្ជាក់ថា ប្រកួតលើកក្រោយ ក្រុមភ្នំពេញក្រោន​ នឹងធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ សមាគម​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃ ទី ២៣​ ខែតុលា វេលាម៉ោង ៦៖០០នាទីល្ងាច​ នា​ កីឡដ្ឋាន​ AIA KMH Park​៕

ភ្នំពេញក្រោន ជាក្រុមតែមួយគត់ បន្តភាពមិនចាញ់សោះនៅលីគ​កំពូល​កម្ពុជា​ រដូវកាលនេះ