Close

បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស់ ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់រួមជាមួយនឹងអ៊ីរ៉ង់រៀបចំក្បួនថ្មីធ្វើសង្គ្រាមប្រឆាំងអ៊ីស្រាអែល

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស់ ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់រួមជាមួយនឹងអ៊ីរ៉ង់រៀបចំក្បួនថ្មីធ្វើសង្គ្រាមប្រឆាំងអ៊ីស្រាអែល បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស់ ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់រួមជាមួយនឹងអ៊ីរ៉ង់រៀបចំក្បួនថ្មីធ្វើសង្គ្រាមប្រឆាំងអ៊ីស្រាអែល

បរទេស៖ បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ពីការវាយប្រហារបស់ប្រទេសអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងបោះជំហ៊ានក្នុង ដំណាក់កាលថ្មី នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ខណៈដែលប្រទេសអ៊ីរ៉ង់ក៏បាននិយាយដែរថា ខ្លួនក៏នឹងពង្រឹងស្មារតីនៃការតស៊ូ ។

លោក Sinwar មេដឹកនាំក្រុមហាម៉ាស់ ជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើប្រទេសអ៊ីស្រាអែល បានបង្កឱ្យមានសង្រ្គាមនៅតំបន់ Gaza ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដោយទាហានប្រទេសអ៊ីស្រាអែលនៅក្នុងក្របខណ្ឌប្រទេសប៉ាឡេស្ទីនកាលពីថ្ងៃពុធ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជម្លោះរយៈពេលមួយឆ្នាំមកនេះ ។

មេដឹកនាំលោកខាងលិចបាននិយាយថា ការស្លាប់របស់ លោក Sinwar បានផ្តល់ឱកាសឱ្យសង្គ្រាមនៅតំបន់ហ្គាហ្សា នឹងបញ្ចប់ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងដែលចាប់បានដោយពួកសកម្មប្រយុទ្ធហាម៉ាសត្រូវបានត្រឡប់មកផ្ទះវិញ។

បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស់ ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់រួមជាមួយនឹងអ៊ីរ៉ង់រៀបចំក្បួនថ្មីធ្វើសង្គ្រាមប្រឆាំងអ៊ីស្រាអែល

លោក Sinwar ត្រូវបានគេផ្តល់តួនាទី ជាមេដឹកនាំរួមរបស់ក្រុមហាម៉ាស បន្ទាប់ពីការធ្វើឃាតប្រធាននយោបាយរបស់ខ្លួន លោក Ismail Haniyeh ក្នុងទីក្រុង Tehran កាលពីខែកក្កដា និងលោក Sinwar ត្រូវបានគេជឿថាបានលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីដែលក្រុមហាម៉ាសបានសាងសង់នៅក្រោមតំបន់ហ្គាហ្សាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

មន្ត្រីប្រទេសអ៊ីស្រាអែលបាននិយាយថា លោក Sinwar ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នាដោយកាំភ្លើងនៅភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីថ្ងៃពុធដោយទាហានប្រទេសអ៊ីស្រាអែលដែលដំបូងឡើយមិនដឹងថា ជា លោក Sinwar នោះទេ ។

ក្រោយមកមន្ត្រីយោធាប្រទេសអ៊ីស្រាអែល បានបញ្ចេញវីដេអូយន្តហោះគ្មានមនុស្សបើក ពិនិត្យមើលទើបដឹថា ជាលោក Sinwar ខណៈដែលលោកកំពុងអង្គុយនៅលើកៅអី ហើយគ្របដោយធូលីដីនៅក្នុងអគារបែកបាក់ ។

ទោះជាយ៉ាងណា មន្ត្រីក្រុមហាម៉ាស់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗណាមួយនៅឡើយទេ ប៉ុន្តែប្រភពជិតស្និទនឹងក្រុមនេះ បាននិយាយថា លោក Sinwar ពិតជាត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលមែន៕