Close

អាមេរិកសម្រេចចោទប្រកាន់ មេដឹកនាំក្រុមហាម៉ាស់ ពីបទការវាយប្រហារនៅថ្ងៃទី៧ តុលា លើអ៊ីស្រាអែល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អាមេរិកសម្រេចចោទប្រកាន់ មេដឹកនាំក្រុមហាម៉ាស់ ពីបទការវាយប្រហារនៅថ្ងៃទី៧ តុលា លើអ៊ីស្រាអែល អាមេរិកសម្រេចចោទប្រកាន់ មេដឹកនាំក្រុមហាម៉ាស់ ពីបទការវាយប្រហារនៅថ្ងៃទី៧ តុលា លើអ៊ីស្រាអែល

បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស ជុំវិញតួនាទីរបស់ពួកគេក្នុងការធ្វើផែនការគាំទ្រ និងប្រព្រឹត្តិចំពោះការវាយប្រហារថ្ងៃទី ៧ ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

ការប្រកាសពីការចោទប្រកាន់ខាងលើនេះ ធ្វើឡើងចំពោះ លោក Yahya Sinwar ដែលជាប្រធានក្រុមសកម្មប្រយុទ្ធក្រុមហាមាស់ដែលត្រូវបានគេដឹងកំពុងលាក់ខ្លួននៅតំបន់តំហ្គាហ្សា និងមនុស្ស ៥ នាក់ផ្សេងទៀតរួមមាន លោក Khaled Meshaal ប្រធានការិយាល័យជនភៀសកំពុងស្ថិតនៅក្នុងមូលដ្ឋាននៅទីក្រុង Doha និងលោក Ali Baraka មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅប្រទេសលីបង់ និង ៣ នាក់បានស្លាប់ ពីបទ «ការរៀបចំផែនការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល បណ្តាលឱ្យមនុស្ស ស្លាប់ចំនួន ១,២០០ នាក់ រួមទាំងជនជាតិអាមេរិកជាង ៤០ នាក់ផងដែរ។

អាមេរិកសម្រេចចោទប្រកាន់ មេដឹកនាំក្រុមហាម៉ាស់ ពីបទការវាយប្រហារនៅថ្ងៃទី៧តុលាលើអ៊ីស្រាអែល

ការវាយប្រហារនោះបានបង្កឱ្យប្រទេសអ៊ីស្រាអែលឆ្លើយតបវិញភ្លាមទៅលើតំបន់ហ្គាហ្សាដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤០.៨០០ នាក់ និងបានបំផ្លាញទ្រព្យសម្បត្តិជាច្រើន នៅក្នុងទឹកដីប៉ាឡេស្ទីន ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន the guardian បណ្តឹងព្រហ្មទណ្ឌចំនួន៧ រាប់បញ្ចូលទាំងការចោទប្រកាន់ពីបទសមគំនិតក្នុងការផ្តល់ជំនួយជាសម្ភារៈដល់អង្គការភេរវករបរទេស ការសមគំនិតធ្វើឃាតជនជាតិអាមេរិក និងការសមគំនិតក្នុងការប្រើប្រាស់អាវុធប្រល័យលោក បណ្តាលឲ្យស្លាប់។

ក្នុងនោះក៏បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ និងក្រុម Hezbollah របស់ប្រទេសលីបង់ថា បានផ្តល់ជំនួយហិរញ្ញវត្ថុ និងអាវុធ រួមទាំងគ្រាប់រ៉ុក្កែត និងការផ្គត់ផ្គង់យោធាផងដែរ៕