គ្រូបង្កោលក្រុមគោព្រៃកម្ពុជា៖ ហុងកុង ជាក្រុមខ្លាំង ប៉ុន្តែពួកយើងក៏នឹងខំប្រឹងដូចគ្នា ដេីម្បីយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា
លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពី ចំណាប់អារម្មណ៍ ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយ ហុងកុង នៅម៉ោង៧ យប់នេះ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅ ហុងកុង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Koji Gyotoku បានគូសបញ្ជាក់ថា៖« សួស្ដីខ្ញុំឈ្មោះ KOJI GYOTOKU ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា។ ពួកយើងរីករាយណាស់ដែល បានមកប្រកួតនៅទីនេះ។ ខ្ញុំបានមកកាន់ដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា១០ថ្ងៃប៉ុណ្ណោះ មុនការ ប្រកួតជាមួយឆាយនីស តៃប៉ិ ប៉ុន្តែពួកយើងពិតជាធ្វើបានល្អក្នុងការប្រកួតមួយនោះ »។
លោកបានសង្គត់ធ្ង់ថា ៖«ជាការពិតណាស់ហុងកុងជាក្រុមមួយខ្លាំង ពួកគេខ្លាំងជាងឆាយនីស តៃប៉ិ ទៅទៀត ពួកគេលេងបានល្អ និង មានកីឡាករល្អៗច្រើន ប៉ុន្តែពួកយើងក៏នឹងខំប្រឹងដូចគ្នា ដើម្បីយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា»។
គួរបញ្ជាក់ថា មុនប៉ះក្រុមជម្រើសជាតិហុងកុង ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិ ឆាយនីស តៃប៉ិ ក្នុងលទ្ធផល ៣-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕