Close

រមណីយដ្ឋានកំពូលពេជ្រ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រមណីយដ្ឋានកំពូលពេជ្រ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ រមណីយដ្ឋានកំពូលពេជ្រ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ

តាកែវ៖​ រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។

នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅ តាម ជើង ភ្នំ និង ចង្កេះ ភ្នំ ព្រមទាំង មានគម្រោងសាងសង់ កន្លែងកម្សាន្ត កន្លែងងូតទឹកជា ច្រើន ផ្សេង ទៀតផងដែរ។

រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល ជាកន្លែងដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរនាពេលឈប់សម្រាក និងនាពេលចុងសប្ដាហ៍។

រមណីយដ្ឋានកំពូលពេជ្រ មានទីតាំងស្ថិតនៅភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

រមណីយដ្ឋានកំពូលពេជ្រ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ