Close

ក្លិបអ្នកកាសែតកម្ពុជា និងថៃព្រួយបារម្ភចំពោះការផ្សាយអំពីភាពតានតឹង រវាងក្រុមហ៊ុន MGI និង Miss Grand Cambodia ឈានដល់ជម្លោះកាន់តែធំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា និងថៃព្រួយបារម្ភចំពោះការផ្សាយអំពីភាពតានតឹង រវាងក្រុមហ៊ុន MGI និង Miss Grand Cambodia ឈានដល់ជម្លោះកាន់តែធំ ក្លិបអ្នកកាសែតកម្ពុជា និងថៃព្រួយបារម្ភចំពោះការផ្សាយអំពីភាពតានតឹង រវាងក្រុមហ៊ុន MGI និង Miss Grand Cambodia ឈានដល់ជម្លោះកាន់តែធំ

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយក្រោយ បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។

ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖

ក្លិបអ្នកកាសែតកម្ពុជា និងថៃព្រួយបារម្ភចំពោះការផ្សាយអំពីភាពតានតឹង រវាងក្រុមហ៊ុន MGI និង Miss Grand Cambodia ឈានដល់ជម្លោះកាន់តែធំ

១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។

២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។

៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែក ចាយព័ត៌មាននោះ។

ក.អ.ក និង ស.អ.ថ សង្ឃឹមថា វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ៕

ក្លិបអ្នកកាសែតកម្ពុជា និងថៃព្រួយបារម្ភចំពោះការផ្សាយអំពីភាពតានតឹង រវាងក្រុមហ៊ុន MGI និង Miss Grand Cambodia ឈានដល់ជម្លោះកាន់តែធំ