Close

តោះ!​ មកដឹងពីប្រវត្តិជួបគ្នា រវាងកម្ពុជា និងឆាយនីសតៃប៉ិ មុនប៉ះគ្នានៅចុងសប្ដាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
តោះ!​ មកដឹងពីប្រវត្តិជួបគ្នា រវាងកម្ពុជា និងឆាយនីសតៃប៉ិ មុនប៉ះគ្នានៅចុងសប្ដាហ៍នេះ តោះ!​ មកដឹងពីប្រវត្តិជួបគ្នា រវាងកម្ពុជា និងឆាយនីសតៃប៉ិ មុនប៉ះគ្នានៅចុងសប្ដាហ៍នេះ

ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ន លោក Koji Gyotoku នឹងត្រូវប្រកួតទល់នឹងក្រុមឆាយនីសតៃប៉ិ ក្នុងជំនួបមិត្តភាពអន្តរជាតិ ទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០យប់។

មែនទែនទៅ នេះគឺជាការដឹកនាំក្រុមជម្រើសជាតិឈុតធំលើកដំបូងរបស់ លោក Koji Gyotoku ក្នុងនាមជាអ្នកចាត់ការទូទៅ បន្ទាប់ពីទទួលបានការតែងតាំងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីខែមុន។

លោក Koji Gyotoku បានកោះហៅកីឡាករចំនួន២៦នាក់ ក្នុងនោះ មានកីឡាករកូនកាត់ និងចូលសញ្ជាតិមួយចំនួនផងដែរ ដូចជា កាន់ ម៉ូ, មីហ្សូណូ, ឡេង ណូរ៉ា, យូដៃ អូកាវ៉ា, ថេឡរ នីកូឡាស់ និងលីម អារុណ រ៉េយមិន។ ចំណែកខាង ឆាយនីស តៃប៉ិ ក៏មានកីឡាករកូនកាត់ និងចូលសញ្ជាតិមួយចំនួនផងដែរ ដូចជា 𝗔𝗻𝗴𝗲 𝗞𝗼𝘂𝗮𝗺é, 𝗝𝗮𝘀𝗼𝗻 𝗛𝘀𝘂, 𝗠𝗶𝗴𝘂𝗲𝗹 𝗦𝗮𝗻𝗱𝗯𝗲𝗿𝗴, 𝗘𝗺𝗶𝗹𝗶𝗼 𝗘𝘀𝘁𝗲𝘃𝗲𝘇 និង 𝗗𝗲𝗿𝗿𝗲𝗸 𝗖𝗵𝗮𝗻។

តោះ!មកដឹងពីប្រវត្តិជួបគ្នា រវាងកម្ពុជា និងឆាយនីសតៃប៉ិ មុខប៉ះគ្នានៅចុងសប្ដាហ៍នេះ

បើនិយាយពីប្រវត្តិជួបគ្នាវិញ គិតត្រឹមឆ្នាំ ២០១៤ សម្រាប់ក្រុមទាំងពីរនេះ យើងឃើញថា កម្ពុជា ធ្វើបានល្អជាង ឆាយនីស តៃប៉ិ ពោលគឺ ៣លើកចុងក្រោយ កម្ពុជា ឈ្នះ២ និងស្មើ១។

ខាងក្រោមនេះ ជាប្រវត្តិជួបគ្នា ៣លើកចុងក្រោយ រវាងក្រុមគោព្រៃកម្ពុជា និងឆាយនីស តៃប៉ិ ៖

-កាលពីថ្ងៃទី៨ ខែតុលា ២០១៤ ឆាយនីស តៃប៉ិ ០-២ កម្ពុជា ការប្រកួតមិត្តភាព
-កាលពីថ្ងៃទី២ ខែមិថុនា ២០១៦ ឆាយនីស តៃប៉ិ ២-២ កម្ពុជា ក្នុងពានរង្វាន់ AFC Asian Cup
-កាលពីថ្ងៃទី៧ ខែមិថុនា ២០១៦ កម្ពុជា ២-០ ឆាយនីស តៃប៉ិ ក្នុងពានរង្វាន់ AFC Asian Cup។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតជាមួយ ឆាយនីស តៃប៉ិ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបហុងកុង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នាកីឡដ្ឋាន Hong Kong Stadium៕

តោះ!មកដឹងពីប្រវត្តិជួបគ្នា រវាងកម្ពុជា និងឆាយនីសតៃប៉ិ មុខប៉ះគ្នានៅចុងសប្ដាហ៍នេះ