Close

Vinicius Jr នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយប្រេស៊ីល ដោយសាររបួស

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
Vinicius Jr នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយប្រេស៊ីល ដោយសាររបួស Vinicius Jr នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយប្រេស៊ីល ដោយសាររបួស

(បាល់ទាត់)៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ហៅកាត់ថា CBF បាននិយាយនៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤នេះថា ខ្សែប្រយុទ្ធប្រេស៊ីល និងក្រុមអធិរាជស Real Madrid កីឡាករ Vinicius Jr នឹងខកខានការប្រកួតជម្រុះ World Cup របស់ពួកគេ ទល់នឹងក្រុមជម្រើសជាតិឈីលី និងប៉េរូ ដោយបញ្ហាសាររបួស។
កាលពីម្សិលមិញនេះ ក្លិបអធិរាជស Real Madrid បានប្រកាសថា កីឡាករ Vinicius បានរងរបួស អំឡុងពេលក្រុម Real Madrid យកឈ្នះ ២-0 លើក្រុម Villarreal កាលពីថ្ងៃសៅរ៍ ដោយត្រូវបានប្ដូរចេញនៅនាទី៧៩។

Vinicius Jr នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយប្រេស៊ីល ដោយសាររបួស
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែបម្រើ Andreas Pereira របស់ក្លឹប Fulham ត្រូវបានកោះហៅឱ្យមកជំនួស Vinicius។
មែនទែនទៅ របួសរបស់ Vinicius បានបន្ថែមបញ្ហាឈឺក្បាល់ដល់គ្រូបង្វឹក លោក Dorival Jr ដ្បិតរូបគេជាកីឡាករនាំលេងម្នាក់នៅក្នុងក្រុម ខណៈដែលប្រេស៊ីល ដែលបច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាងជម្រុះ World Cup របស់ CONMEBOL ដោយមានត្រឹម ១០ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការប្រកួតចំនួន៨។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវប្រកួតជាមួយឈីលី ក្នុងទីក្រុង Santiago នៅថ្ងៃទី ១០ ខែតុលា មុនពេលធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រទេសប៉េរូ នៅ៥ថ្ងៃបន្ទាប់៕

Vinicius Jr នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយប្រេស៊ីល ដោយសាររបួស