Close

គ្រូបង្កោលថ្មីក្រុមជម្រើសជាតិ ដាក់គោលដៅដឹកនាំគោជំទង់កម្ពុជា ឆ្លងឱ្យផុតវគ្គជម្រុះ AFC U20 Asian Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
គ្រូបង្កោលថ្មីក្រុមជម្រើសជាតិ ដាក់គោលដៅដឹកនាំគោជំទង់កម្ពុជា ឆ្លងឱ្យផុតវគ្គជម្រុះ AFC U20 Asian Cup គ្រូបង្កោលថ្មីក្រុមជម្រើសជាតិ ដាក់គោលដៅដឹកនាំគោជំទង់កម្ពុជា ឆ្លងឱ្យផុតវគ្គជម្រុះ AFC U20 Asian Cup

បន្ទាប់ពីខកចិត្តជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា ឈុតធំ ពេលនេះ លោក Koji Gyotoku ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបតែតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន បន្ទាប់ពីការចាកចេញរបស់លោក Felix Delmas បានដាក់គោលដៅដឹកនាំក្រុមគោជំទង់កម្ពុជា ឆ្លងឱ្យផុតវគ្គជម្រុះ AFC U20 Asian Cup China PR 2025 ដែលរៀបចំឡើងនៅឆាយនីសតៃប៊ិ។

ថ្លៃងមកកាន់អ្នកសារព័ត៍មានមុនចាកចេញទៅឆាយនីសតៃប៊ិ លោក Koji Gyotoku បាននិយាយថា «សម្រាប់ការប្រកួតលើកនេះ អត់ស្រួលសម្រាប់យើងទេ ព្រោះសុទ្ធតែក្រុមខ្លាំងក្នុងពូលរបស់យើង ហើយគោលដៅរបស់យើង គឺចង់ឆ្លងឱ្យផុតវគ្គជម្រុះមួយនេះ។ ពូលយើងមាន ៤ក្រុម ហើយក្រុមទាំង ៤ គឺមានចំណាត់ថ្នាក់ 𝗙𝗜𝗙𝗔 𝗥𝗮𝗻𝗸𝗶𝗻𝗴 លើយើងទាំងអស់ ជាពិសេសគឺ ២ក្រុមរួមមាន អ៊ូសបីគីស្ថាន ដែលគាត់ស្ថិតនៅលេខខ្ទង់៦០ និងបារ៉ែន គាត់ស្ថិតនៅខ្ទង់៩០ អ៊ីចឹងមានន័យថា ២ក្រុមនេះជាក្រុមដែលខ្លាំងជាងគេ ដែលយើងពិបាកក្នុងការលេងជាមួយ ប៉ុន្តែគោលដៅរបស់យើងគឺយើងនឹងប្រឹងប្រែងយកជ័យជម្នះឱ្យបាន ទោះបីជាយើងគិតថាវាលំបាកសម្រាប់យើងក៏ដោយ»។

គ្រូបង្កោលថ្មីក្រុមជម្រើសជាតិ ដាក់គោលដៅដឹកនាំគោជំទង់កម្ពុជា ឆ្លងឱ្យផុតវគ្គជម្រុះ AFC U20 Asian Cup

គួររំលឹកថា កាលពីឆ្នាំ២០១៩ លោក Koji Gyotoku ធ្លាប់បានសាងប្រវត្តិសាស្រ្តជូនកម្ពុជារួចហើយក្នុងពានរង្វាន់ខាងលើនេះ ដោយដឹកនាំគោជំទង់កម្ពុជា ឆ្លងផុតវគ្គចែកពូលជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៩ ប៉ុន្តែសោកស្ដាយការប្រកួតត្រូវបានលុបចោលវិញដោយសារការផ្ទុះឡើងនូវជំងឺកូវីដ១៩។ កាលណោះកម្ពុជាធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ ដោយបានយកឈ្នះ ថៃ ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ដោយចាញ់តែ ម៉ាឡេស៊ីមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងពានរង្វាន់ខាងលើនេះ ក្រុមគោជំទង់កម្ពុជា ស្ថិតនៅពូល 𝗕 ជាមួយក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន, បារ៉ែន, ឆាយនីសតៃប៊ិ និង នេប៉ាល់។ ក្នុងការប្រកួតបើឆាក នៅថ្ងៃទី២១ កញ្ញា ស្អែកនេះ កម្ពុជា នឹងត្រូវជួបជាមួយក្រុមនេប៉ាល់ នៅកីឡដ្ឋាន Fu Jen Catholic University ហើយបន្ទាប់មកត្រូវជួប ជួប អ៊ូសបេគីស្ថាន នៅថ្ងៃទី២៣ កញ្ញា មុនប៉ះ បារ៉ែន ជួប និងចិនតៃប៉ិ ៕

គ្រូបង្កោលថ្មីក្រុមជម្រើសជាតិ ដាក់គោលដៅដឹកនាំគោជំទង់កម្ពុជា ឆ្លងឱ្យផុតវគ្គជម្រុះ AFC U20 Asian Cup