Close

កុំឱ្យឱកាសកន្លងផុត! ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា នេះហើយ

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
កុំឱ្យឱកាសកន្លងផុត! ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា នេះហើយ កុំឱ្យឱកាសកន្លងផុត! ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា នេះហើយ

សៀមរាប៖ ព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ខណៈ ព្រឹត្តិការណ៍មហស្ចារ្យនេះ តែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីខែកញ្ញា ឆ្នាំ២០២៤នេះ នឹងកើតឡើងក្នុងថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។ លោកថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៤នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែទី២២កញ្ញាខាងមុខនេះ។

កុំឪ្យកាសកន្លងផុត! ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញានេះហើយ

លោកពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរស ខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នេះឡើង ។

លោកបន្តថា អាចនិយាយបានថាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែមួយប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ ។

ការស្រាវជ្រាវបានបង្ហាញថា ប្រហែលជាមានតែអង្គរវត្តតែមួយគត់ ដែលបានរៀបចំក្នុងបរិក្ខារគ្រប់គ្រងរបស់ព្រះអាទិត្យ ហើយពេលថ្ងៃនិងយប់ លិចចំកណ្តាលកំពូលរបស់អង្គរវត្ត លើសពីហ្នឹងក៏មានពេលថ្ងៃវែងជាងយប់ ពេលយប់វែងជាងថ្ងៃ ក៏វានៅក្នុងប្លង់របស់ប្រាសាទអង្គរវត្តដែរ នេះចំណុចពិសេសដែលថា ដែលថាមានតែមួយគត់នៅលើលោកនេះ ដែលសំណង់បែបហ្នឹង ហើយធំស្កឹមស្កៃបែបហ្នឹង ដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ។

កុំឪ្យកាសកន្លងផុត! ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញានេះហើយ

ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយនឹងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែរមុខទៅលិច គឺក្នុងគោលដៅគេធ្វើដើម្បីឱ្យថាមពលនៃចក្រភពរបស់ខ្មែរ គ្រប់គ្រងអំណាចទាំងមូលរបស់ចក្រក្រវាឡ ដែលមានព្រះអាទិត្យជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសូរ្យវរ្ម័នទី២ ស្អីទៅជាសូរ្យវរ្ម័ន បានន័យថា ជាអ្នក មនុស្ស ឬជន ដែលទទួលការការពារពីព្រះអាទិត្យ។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។

អង្គរវត្តត្រូវបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះក៏ជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?៕

កុំឪ្យកាសកន្លងផុត! ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញានេះហើយ