Close

ព្រឹត្តិការណ៍៣ធំៗនឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ព្រឹត្តិការណ៍៣ធំៗនឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ ព្រឹត្តិការណ៍៣ធំៗនឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ

សៀមរាប៖​ ព្រឹត្តិការណ៍៣ធំៗនឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ នេះ ដើម្បីផ្តល់នូវទស្សនីយភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

សេក្តីជូនព័ត៌មានរបស់ខេត្តសៀមរាប ឱ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៧ ខែនេះនឹងមាន ព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber​ ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។

ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ

ប្រភពដដែលបន្តថា ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ កុំខកខានឱកាសនេះ។

ដោយឡែក ថ្ងៃទី២៧ ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី,ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍,ការតាំងបង្ហាញឡាន,ម៉ូតូចាស់ៗជាដើម៕

ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ