Close

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មិនមានការថមថយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មិនមានការថមថយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មិនមានការថមថយ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង
ជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពអនុគណៈកម្មការទី២ និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅទីស្តីការក្រសួងមហាផ្ទៃ ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានរាយការណ៍សង្ខេបអំពីលទ្ធផលការងារអនុវត្តសុវត្ថភាពចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ដោយគ្រោះថ្នាក់កើតឡើងចំនួន ១៥៣៤លើក ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់មាន ចំនួន៥៥ភាគរយ មានការថយចុះ១៤លើក ស្មើនិង១ភាគរយ អ្នកស្លាប់មានចំនួន៧៩៣នាក់ កើន៣៧នាក់ស្មើនិង៥ភាគរយ មានអ្នករបួសចំនួន២១១៦នាក់ របួសធ្ងន់១២៣៤នាក់កើន៤៤នាក់ស្មើ២ភាករយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មិនមានការថមថយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា កត់សម្គាល់មូលហេតុករណីគ្រោះថ្នាក់បណ្តាលមកពីល្បឿន៤០ភាគរយ មិនគោរពសិទ្ធអាទិភាព២៤ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៧ភាគរយ កត្តាយាន្ត៤ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង៣ ភាគរយងងុយគេង១ភាគរយ មិនគោរពសញ្ញាចរាចរណ៍១ភាគរយ អាកាសធាតុ១ភាគរយ និងអ្នកថ្មើរជើង១ភាគរយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បន្តថា ក្នុងនោះករណីគ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន៦លើក បណ្តាលឱ្យមានអ្នកស្លាប់១នាក់ របួស១៣៩នាក់ ធ្ងន់៣៤នាក់ គ្រោះថ្នាក់លើផ្លូវល្បឿនលឿនមានចំនួន១១០ករណី ក្នុងនោះនៅពេលយប់៤៤ករណី បណ្តាលឱ្យមានអ្នកស្លាប់៨នាក់ របួស៣០នាក់។ ក្នុងចំណោមសំណុំរឿងទាំងនេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការ៧៦៨ករណី ដោះស្រាយបញ្ចប់៤ករណី និងបន្តអង្កេត៥១ករណី បញ្ជូនជនល្មើសទៅតុលាការចំនួន៧១នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា ក្នុងចំណោមអ្នកស្លាប់រួមមានអ្នកជិះម៉ូតូ៧៩ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព៦៧ភាគរយ គ្រោះថ្នាក់កើតឡើងច្រើននៅក្នុងរាជធានីភ្នំពេញមានចំនួន៤៥០លើក ខេត្តកណ្តាល១៣០លើក ខេត្តព្រះសីហនុ១២៩លើក។ ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនមានចំនួន១១រាជធានីខេត្តគឺ កណ្តាល ស្វាយរាង សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ឆ្នាំង ប៉ៃលិន ព្រះសីហនុ បន្ទាយមានជ័យ កែប និងកំពង់ធំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មិនមានការថមថយ

លទ្ធផលនៃការរឹតបន្តឹងច្បាប់សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយាន្តយន្តសរុប៨៤ពាន់២៩២គ្រឿង និងពិន័យយាន្តយន្តសរុប៦៤ពាន់២៩៦គ្រឿងស្មើនិង៧៩ភាគរយ រកឃើញម៉ូតូដែលល្មើស៤៨ពាន់៧០៣គ្រឿងស្មើនិង៧៦ភាគរយ រកឃើញយាន្តយន្តដែលល្មើស១៥ពាន់៥៩៣គ្រឿង រថយន្តធន់ធ្ងន់៧១១គ្រឿងស្មើនិង២៤ភាគរយ។

សមត្ថកិច្ចបានធ្វើការដកពិន្ទុបណ្ណបើកបរលើយាន្តយន្តសរុប៦៩ពាន់៤៨០គ្រឿង ដកពិន្ទុសរុប៣១ពាន់៧៤១ពិន្ទុ ក្នុងនោះមានម៉ូតូដែលល្មើស៥៣ពាន់៩៣៥ករណី ដកពិន្ទុលើម៉ូតូកម្លាំង១២៥សេសេ២០៥៧ពិន្ទុ រថយន្តធន់ស្រាលល្មើស១៥ពាន់៩៩៨ករណីដកពិន្ទុ២៨ពាន់៩៥៦ពិន្ទុ រថយន្តធន់ធ្ងន់ដែលល្មើសចំនួន៩៥៦គ្រឿងដកពិន្ទុ៧៥៤ពិន្ទុ។

បានធ្វើការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបរចំនួន១៩៦លើក ធ្វើតេស្តសរុប៥៤៤១នាក់ សមត្ថកិច្ចរកឃើញអ្នកដែលមានសាធាតុញៀនចំនួន១៧៩នាក់ ក្នុងនោះអ្នកបើកបររថយន្តធន់ធ្ងន់៩០នាក់ រថយន្តធន់ស្រាល២៨នាក់ ទោចក្រយាន្ត៦០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគ.ស.ច.គ បានមានប្រសាសន៍ថា អនុគណៈកម្មការទី២ មានតួនាទីភារកិច្ចត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយបើតាមតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានឱ្យដឹងថា ចំនួនគ្រោះថ្នាក់ហាក់មិនមានការថមថយ ដូច្នេះក្នុងនាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំយុវជននិងកីឡា បេឡាជាតិរបបសន្តិសុខសង្គម ត្រូវរកវិធីសាស្ត្រដើម្បីឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ដែលក្នុងនោះរួមទាំងចំនួនអ្នកស្លាប់ និងរបួសផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មិនមានការថមថយ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ថ្លែងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចុះ ក៏ដូចជាធ្វើការផ្សព្វផ្សាយអបរំយ៉ាងសកម្មស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅដល់មូលដ្ឋានសហគម ពិសេសដល់អ្នកបររថយន្តដឹកកម្មរ និងសូមស្នើសុំឲ្យបន្តសកម្មភាពនេះបន្តទៀត ដើម្បីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា សម្តីសំដៅឱ្យសមរម្យជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់៕