Close

ក្រុមហ៊ុនចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន។

នាឱកាសនោះ លោក យុន ហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុន និងបានឧទ្ទេសនាមដោយសង្ខេបអំពី៖ ស្ថាប័ន ក.អ.ក., ស្ថានភាពស្ថិរភាពសេដ្ឋកិច្ច-នយោបាយ, កត្តាសុខសន្តិភាព, សក្តានុពលវិនិយោគនៅកម្ពុជា, ទិដ្ឋភាពច្បាប់ ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិនិយោគឯកជនផងដែរ។

លោកអគ្គលេខាធិការរង បានសម្តែងនូវការអរគុណចំពោះអគ្គនាយកក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក ហើយបានណែនាំមិត្តភក្តិជាវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

ក្រុមហ៊ុនចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

ជាក់ស្តែង ការណែនាំក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនមានជំនាញក្នុងវិស័យកសិកម្មនេះ ដើម្បីមកពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់អ្នកវិនិយោគ មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។

ជាការឆ្លើយតប, តំណាងក្រុមហ៊ុន SHAN CUN GROUP បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ៕

ក្រុមហ៊ុនចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

អត្ថបទទាក់ទង